ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្តឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួម មេបញ្ជាការ កង កម្លាំង ទាំង៣ ក្រុង-ស្រុក មន្ទីរ ពាក់ព័ន្ធ បានចូលរួមប្រារព្ធឡេីងនៅសាលប្រជុំ( ក) សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៥។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្តក៏បានរាយការណ៍សង្ខេប ពីវឌ្ឍនៈភាពខេត្ត ក៏ដូចជាបញ្ហាព្រំដែនជូន ឯកឧត្ដម រដ្ឋលេខាធិការ ក៏ដូចជាកិច្ចការងារដែលរដ្ឋបាលខេត្តបានអនុវត្តនាពេលកន្លងមក។
នាឱកាសនោះ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងនូវការកោតសរសេីរដល់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ជាពិសេសកាអរគុណដល់រដ្ឋបាលខេត្ត ដែលកន្លងមកបានរៀបចំទីតាំងទទួលបងប្អូនជនភៀសសឹកស្នាក់នៅបណ្តោះអាសន្នយ៉ាងយកទឹកទុក្ខដាក់ កាលពីពេលប៉ះទង្គិចគ្នានៅព្រំដែនកន្លងទៅ៕

