**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនពលករខ្មែរជាង៦០០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ នៅស្រុកមេមត់

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនពលករខ្មែរសរុបចំនួន៦៦៩នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដែលមានស្រុកកំណើតរបស់ខ្លួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើងនៅស្រុកមេមត់ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ។

សូមជម្រាបថា បន្ទាប់ពីបញ្ហាព្រំដែនរវាងភាគីថៃ ដែលបានឈ្លានពានទឹកដីមកលើកម្ពុជា បងប្អូនពលករដែលធ្លាប់បម្រើការងារនៅប្រទេសថៃ បាននាំគ្នាធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់ ដោយទទួលបានការជួយ សម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងក្រសួងជំនាញ ជាពិសេសរដ្ឋបាលខេត្ត ប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់។

ថ្លែងក្នុងឱកាសនោះឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ជាមួយការយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពលករដែលបានត្រឡប់មកពីប្រទេសថៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា, រដ្ឋបាលខេត្តត្បូងឃ្មុំ តែងបានយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ដោយមិនប្រកាន់សាសនា និន្នាការនយោបាយនោះឡើយ។

អភិបាលខេត្ត ក៏បានណែនាំផងដែរដល់អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាព ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពលករផងដែរ។ លោក ប៉ែន កុសល្យ ក៏បានណែនាំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ គិតគូរស្វែងរកការងារជូនពួកគាត់ សម្រាប់បងប្អូនពលករណា ដែលមានបំណងចង់មានការងារធ្វើនៅស្រុកកំណើតរបស់ពួកគាត់។

ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បងប្អូនប្រជាពលករ ក៏បានសម្តែងការសប្បាយរីករាយ និងបង្ហាញបំណងក្នុងការបន្តរស់នៅស្រុកកំណើតរបស់ខ្លួនវិញ វាអាចប្រសើរជាងការរស់នៅចំណាកស្រុកឯប្រទេសដ៏ទៃ។

ចំពោះអំណោយដែលនាំមកប្រគល់ជូនបងប្អូនពលករដែលវិលពីប្រទេសថៃចំនួន៦៦៩នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១យួរ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង