**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រាប់អនុរដ្ឋមន្ដ្រីនៃទីស្ដីការរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៉ី ពីបរិយាកាសអំណោយផល និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្ដីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ តំណាងលោក Tan Sri Dr. Abang Zohari Tun Openg អភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្តីការអភិបាល (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយលោកសន្ដិបណ្ឌិត បានលើកឡើងអំពី ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងម៉ាឡេស៉ី ដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៨។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានេះ ជាឱកាសមួយដែលគណៈប្រតិភូអាចស្វែងយល់បានច្រើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បើកចំហរជើងមេឃស្វាគមន៍រាល់វិនិយោគិនម៉ាឡេស៉ី។ លោកក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពិសេសវិស័យកសិកម្ម តែកម្ពុជាមានបញ្ហានៅត្រង់កខ្វះខាតធនធានមនុស្ស និងបច្ចេកទេស ដូច្នេះហើយនេះជាឱកាសរបស់វិនិយោគិនម៉ាឡេស៉ី។

បន្ថែមពីនេះ ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៉ី ពិសេសលោក Anwar Ibrahim ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់កម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោក Datuk Dr. Abdul Rahman Junaidi បានថ្លែងអំណរគុណ លោកសន្ដិបណ្ឌិត នេត សាវឿន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា គឺដើម្បីស្វែងរកឱកាសលើវិស័យពាណិជ្ជកម្ម វិនិយោគទុន ជាពិសេសលើវិស័យ ថាមពល (ឧស្ម័ន) និងកសិកម្ម, តភ្ជាប់កំពង់ផែ ផ្នែកសេដ្ឋកិច្ចដ៏ទៃទៀត និងម៉ាឡេស៊ី និងកម្ពុជាមានភាពស្រដៀងគ្នាច្រើន ដែលបង្កលក្ខណៈងាយស្រួលក្នុងការសហការគ្នាទៅវិញទៅមក។ លើសពីនេះ លោកបានបង្ហាញគម្រោងពង្រីកសាខា ធនាគារ AFFIN Bank នៅប្រទេសកម្ពុជា និងពង្រីកជើងហោះហើរត្រង់ពីរដ្ឋសារ៉ាវ៉ាក់ ជាមួយ Air Borneo នៅប្រទេសកម្ពុជា នាឆ្នាំក្រោយ កំឡុងពាក់កណ្តាល ឬឆមាសទី៣ ឆ្នាំ២០២៦។

ប្រធានគណៈប្រតិភូ បានជម្រាបជូនឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រីដែរថា ក្នុងអំឡុងពេលមកដល់ប្រទេសកម្ពុជា លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នចំនួន៤ រួមមាន ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម, ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីស្វែងរកឱកាស និងស្វែងយល់អំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ អាចបង្កើនទំនាក់ទំនង និងសិក្សាបន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ហើយស្របពេល លោកអញ្ជើញទៅកំពតនៅថ្ងៃស្អែក លោកសន្ដិបណ្ឌិត បានលើកឡើងនូវចំណុច២សំខាន់ៗ នៅក្នុងខេត្តកំពតគឺ គឺទី១៖ ចម្ការម្រេច ដែលផលិតផលម្រេចរបស់កម្ពុជាល្បីដល់ប៉ែកអឺរ៉ុប ជាពិសេសប្រទេសបារាំង ដែលជាទីផ្សារធំមួយ និងទី២៖ ធុរ៉េនកំពត ដែលមានរសជាតិឆ្ងាញ់។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណដល់អនុរដ្ឋមន្ត្រី ចំពោះការអញ្ជើញលោក ទៅបំពេញទស្សនកិច្ចនៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ហើយលោកសន្តិបណ្ឌិត នឹងពិនិត្យមើលកាលវិភាគជាក់ស្ដែងតាមក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង