**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេច ម៉ែន សំអន ថ្លែងកោតសសើរដល់លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រំកុមារកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ស អញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសររបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានរៀបចំឡើងសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកត់សម្គាល់អំពីសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលជាផ្នែកមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ និងដោះស្រាយបាននូវទុក្ខលំបាកមួយចំនួនរបស់ប្រជាជននិងកុមារ។

សម្តចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិករបស់មូលនិធិ និងបុគ្គលិករបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីទាំងអស់ ដែលសម្រេចបាននូវលទ្ធការងាររបស់ខ្លួនគួរជាទីមោទនៈ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា កាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាចរិតស្តែងចេញឱ្យឃើញ នូវការអនុវត្តតាមស្មារតីនៃ «វប្បធម៌ចែករំលែក» ក្នុងការជួយគ្នាទៅវិញទៅមក ដែលត្រូវធ្វើនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលាដោយមិនរើសអើង។ ជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង នូវកម្លាំងមនុស្សធម៌ និងសាមគ្គីធម៌ ដែលជាយន្តការជួយជំរុញឱ្យ មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី កាន់តែមានកម្លាំងចិត្ត និងស្មារតីទ្វេឡើងថែមទៀត ក្នុងការបន្តបំពេញតួនាទី និងភារកិច្ច របស់ខ្លួនឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធិភាពខ្ពស់ និងបានបញ្ជាក់ឲ្យឃើញថាក្នុងនាមជាខ្មែរបើទោះបីជាបានទៅរស់នៅក្រៅប្រទេសក៏ដោយ ក៏នៅតែមានបេះដូងជាខ្មែរ ត្រលប់មកអភិវឌ្ឍន៍ និងជួយខ្មែរនៅប្រទេសកំណើតរបស់ខ្លួនដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា សប្បុរសជន អង្គការមិនមែន ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងដៃគូសហប្រតិបត្តិការ ក៏ដូចជា សិល្បៈករ សិល្បៈការិនីទាំងអស់បន្តរួមចំណែកក្នុងការគាំទ្រ និងចែករំលែកនូវក្តីស្រឡាញ់ ដើម្បីជួយដល់មូលនិធិមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីសម្រេចនូវផែនការដែលបានគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង