**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ទឹកកខ្វក់ប្រមាណ១៤លានម៉ែត្រគូប ត្រូវវបានទប់ស្កាត់មិនឱ្យបំពុលប្រភពទឹកស្អាត គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ÷ក្រសួងបរិស្ថានបានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត។ អ្នកនាំបាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា បានការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាននេះ ត្រូវបានត្រួតពិនិត្យតាមដាន ឱ្យក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុល នៅតាមរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ លើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ក្រុមហ៊ុន និងរោងចក្រទាំងអស់។  គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន និងរោងចក្រ ចំនួន ៥៧ ទីតាំង បានចុះកិច្ចសន្យា ដើម្បីអនុវត្តច្បាប់ត្រឹមត្រូវ និងបានបំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យ ក្នុងនោះ មានក្រុមហ៊ុន និងសហគ្រាសចំនួន៤៦ បានបំពាក់រួចហើយ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ អនុលោមទៅតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុក ដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីការពារបរិស្ថាន និងការពារសុខភាពសាធារណៈ។ លទ្ធផលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចូលរួមសហការល្អ ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ម្ចាស់រោងចក្រ និងក្រុមហ៊ុន រួមជាមួយអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋ ក្នុងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី១ គឺ«ភាពស្អាត» ផងដែរ។

ដោយឡែក ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានចុះពិនិត្យ តាមដាន និងវាយតម្លៃគុណភាពទឹកសាធារណៈ ចំនួន៥៤ទីតាំង ទឹកកខ្វក់សម្អាតរួចចំនួន ៩ទីតាំង និងតំបន់ងាយរងការបំពុលទឹក ចំនួន១២ទីតាំង នៅតាមរាជធានី-ខេត្តគោលដៅ ដោយសហការជាមួយមន្ទីរបរិស្ថាន រាជធានី ខេត្តទាំង២៥ និងបានដំណើរការស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិកោះពេជ្រ ទន្លេចតុមុខ។ លទ្ធផលការវាយតម្លៃសន្ទស្សន៍គុណភាពទឹកជារួមគុណភាពទឹកសាធារណៈ និងតំបន់ងាយរងការបំពុលទឹក ស្ថិតក្នុងចំណាត់ថ្នាក់ល្អណាស់ និងល្អ និងដោយទ្បែកទឹកកខ្វក់សម្អាតរួចអនុលោមតាមស្តង់ដាបញ្ចេញចូលប្រភពទឹកសាធារណៈ។ ព្រមជាមួយគ្នានេះ ក្រុមការងារ បានចុះពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំណល់រាវ នៅទីតាំងស្នើសុំបញ្ចេញសំណល់រាវ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បានចំនួនសរុប ១.៥៤៩ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៦៥  ឆ្នាំ២០២៤ ចំនួន៦៧១ និង ឆមាសទី១ ឆ្នាំ២០២៥ ចំនួន៤១៣) ដោយបានចេញលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ ចំនួនសរុប ១.៥០៦ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៥៦  ឆ្នាំ២០២៤ ចំនួន៦៥៨ និងឆ្នាំ២០២៥ ឆមាសទី១ ចំនួន៣៩២)៕

អត្ថបទដែលជាប់ទាក់ទង