អភិបាលខេត្តកំពត ចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ភូមិ ក្នុងស្រុកបន្ទាយមាស

កំពត៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន៦ ភូមិ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចំនួន៣ភូមិ នៅបរិវេណវត្តព្រៃបន្ទាំ ស្រុកបន្ទាយមាស ខេត្តកំពត។
យោងតាមរបាយការណ៍របស់ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរីយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៦ភូមិ មានភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ភូមិព្រែកឫស្សី ភូមិសំរោងចិន ឃុំព្រៃទន្លេ ភូមិពេជ្ជនា ភូមិព្រៃបន្ទាំ និងភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ដែលមានក្បាលដី សរុបចំនួន ១០.០៩៩ ក្បាលដី ស្មើនឹង ៣.៥៦១គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការ វិនិច្ឆ័យចំនួន៣ភូមិ មានភូមិត្នោត ភូមិខ្នាយ ឃុំត្នោតចុងស្រង់ និងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ដែលមានក្បាលដីសរុបចំនួន៤.៩៤៤ ក្បាលដី ស្មើនឹង១.៨៩៥ គ្រួសារ៕

