**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អភិបាលខេត្តឧត្តរមានជ័យ ជំរុញឱ្យអាជ្ញាធររៀបចំផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណ និងផ្ដល់ឱកាសការងារ និងជំរុញការចិញ្ចឹម ការដាំដុះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណ និងការផ្ដល់ឱកាសការងារ និងជំរុញការចិញ្ចឹម ការដាំដុះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ពិធីនេះដែរការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុក លោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកមេភូមិមេឃុំ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកបន្ទាយអំពិលផងដែរ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំការសួរសុខទុកពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងពិធី។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះពលរដ្ឋណាដែល គ្មានសំបុត្រកំណើត ,គ្មានអត្តសញ្ញបណ្ណ ,គ្មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ត្រូវរៀបចំធ្វើជូនពួកគាត់ដោយឥតគិតថ្លៃ ហើយត្រូវផ្សព្វផ្សាយការងារជូនបងប្អូនមកពីស្រុកថៃ។ បន្ថែមពីនេះ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋហាមដាច់ខាតការរើសអើង និងពន្យល់បងប្អូនប្រជាពលរដ្ឋឱ្យទទួលយកការងារក្នុងខេត្តជាជម្រើសទី១ មុននិងទៅរកការងារក្នុងខេត្តផ្សេង។

ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ទៀតថានឹងបង្កើតកម្មវិធីនេះឱ្យបានគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ហើយឯកឧត្ដមពិតជាសប្បាយចិត្តពេលដែលបងប្អូនត្រឡប់មកពីប្រទេសថៃវិញហើយទទួលយកការងារក្នុងស្រុកដោយស្នាមញញឹម។

តាមការលើកឡើងរបស់លោកអភិបាលស្រុកបន្ទាយអំពិលបានលើកឡើងថា ការខ្វះខាតឯកសារសម្រាប់បងប្អូនយកទៅធ្វើការងាររបស់បងប្អូនទើបតែមកពីស្រុកថៃចំនួន៥០៨០នាក់ ក្នុងស្រុកបន្ទាយអំពិល ហើយស្រុកជម្រុញផ្នែកកសិកម្មក្នុងភូមិឃុំផ្ទាល់ពិសេសក្នុងស្រុកផ្ទាល់គឺប្រាក់សន្សំសម្រាប់បងប្អូនយកមកប្រើទៅលើកសិកម្មរបស់បងប្អូនប្រជាជន។

យោងតាមប្រធានមន្ទ្រីការងារខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ឱកាសការងារកសិឧហ្សាកម្មក្នុងខេត្តនឹងទទួលផលប្រយោជន៍ការងារដូចជាបណ្ណ(បសស)បងប្អូនបំពេញការងារដល់អាយុ៦០បងប្អូនទទួលបានប្រាក់ចូលនិវត្តន៍ចំពោះបងប្អូនមិនទាន់មានជំនាញសូមបងប្អូនចូលមករៀនជំនាញនៅមជ្ឍមណ្ឌលរបស់មន្ទីការងារក្នុងខេត្ត បើសិនបងប្អូនមានបណ្ណក្រីក្រ បងប្អូនទទួលបានប្រាក់ឧបត្ថម្ភជូន២៨ម៉ឺនរៀលក្នុង១ខែ។

បើតាមការឱ្យដឹងពីលោកប្រធានមន្ទីកសិកម្មខេត្តបានបញ្ជាក់ថា ស្ថានភាពដីជាង៣មុឺនហិតា ក្នុងស្រុកបន្ទាយអំពិលកសិកម្មទំនើបដាំដុះ ចឹញ្ចឹមសត្វ ជម្រុញការបណ្ដុះកូនឈើសម្រាប់លក់ចេញ. ការងារចឹញ្ចឹមគោ. ហើយរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្មមានដៃគួរធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គាំទ្រការប្រាក់មួយឆ្នាំ ០.៥៨% ក្នុងខេត្តឧត្ដរមានជ័យ ១លាន៨សែនដុល្លា។

នៅចុងបញ្ចប់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏បានណែនាំដល់ក្រុមការងារទទួលឃុំចុះផ្សព្វផ្សាយតាមឃុំតាមភូមិផ្ទាល់ជូនបងប្អូនប្រជាជន និងអាជ្ញាធរស្រុកត្រូវចុះជួបបងប្អូនដល់ខ្នងផ្ទះ ហើយអាជ្ញាធរត្រូវបម្រើការងារជូនបងប្អូនប្រជាជនគឺគ្មានថ្ងៃអាទិត្យនិងបម្រើជូនបងប្អូនប្រជាជន២៤ម៉ោងលើ២៤ម៉ោង។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក និងនៅទូទាំងខេត្តឧត្ដរមានជ័យទាំងមូល ជួបតែសេចក្ដីសុខ សេចក្ដីចំរើនជួបជុំបងប្អូន ធ្វើដំណើរជិតឆ្ងាយសូមសុខសុវត្ថិភាពក្នុងពិធីបុណ្យភ្ពុំបិណ្ឌប្រពៃណៃជាតិខ្មែរ៕    

អត្ថបទដែលជាប់ទាក់ទង