ឯកឧត្ដម ថង សាវុន អញ្ជេីញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ខេត្តមណ្ឌលគិរី ។
វគ្គបណ្តុះបណ្តាល នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត លោក ម៉ា និរិទ្ធ អគ្គនាយករង នៃក្រសួងមហាផ្ទៃ លោកគ្រូឧទេស លោក នាយករង រដ្ឋបាលខេត្ត លោក លោកស្រី អភិបាលរង ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ រដ្ឋបាលសាលាខេត្ត៕

