ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក លំផាត់ សេនាធិការចម្រុះ អគ្គបញ្ជាការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និង ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក លំផាត់ សេនាធិការចម្រុះ អគ្គបញ្ជាការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តឧត្ដរមានជ័យ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទី ១៨:០០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ បានសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់របស់លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលកន្លងមក។
ឯកឧត្តម ជាថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ និងជាក្រុមការងារថ្នាក់ជាតិដ៏សកម្មចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យមួយរូប ដែលបានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ខេត្ត ជាពិសេស ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនានាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ប្រកបដោយ ស្មារតីទទួលខុសត្រូវ ព្រមទាំងបានធ្វើពលិកម្មរួមចំណែកបំពេញករណីយកិច្ចពោរពេញដោយឆន្ទៈមនសិការក្នុង បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋរហូតមក៕

