លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះអនុស្សរណៈនៃការយោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស (គ.ជ.ប.ជ) និង អង្គការបេសកកម្មយុត្តិធម៍អន្តរជាតិ (IJM)

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីចុះអនុស្សរណៈនៃការយោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស (គ.ជ.ប.ជ) និងអង្គការបេសកកម្មយុត្តិធម៍អន្តរជាតិ (IJM) ស្តីពី សកម្មភាពបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សគ្រប់ទម្រង់ (ការកេងប្រវ័ញ្ចកម្លាំងពលកម្ម) ក្នុងបរិបទទេសន្តរប្រវេសន៍ ២០២៥-២០២៨។
ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោកជំទាវ ឯកឧត្ដម អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន នាយកប្រចាំប្រទេសអង្គការ IJM អ្នកឯកទេសផ្នែកអភិវឌ្ឍន៍សមត្ថភាព និងភាពជាដៃគូ និង សហការីផ្នែកទំនាក់ទំនង ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ជាច្រើនរូបផងដែរ៕


