ឯកឧត្តម សូ មុនីរក្សា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងឯកឧត្តម ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ សម្រាប់ក្រុមប្រឹក្សាខណ្ឌទាំង១៤ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប ២៧០រូប (ស្រី៦៧រូប) នៅសាលប្រជុំសាលារាជធានីភ្នំពេញ។
សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ក្រុមប្រឹក្សាខណ្ឌ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពក្នុងការបំពេញមុខងារ តួនាទី ភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕

