ឯកឧត្តម រិន វីរៈ ទទួលជួបពិភាក្សាការងារជាមួយ MR. Arman តំណាង UNESCAPដើម្បីពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការកំណត់ស្តង់ដា និងវិធីសាស្ត្រស្ថិតិ

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងសហការី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ MR. Arman តំណាង UNESCAP និងសហការី ដើម្បីពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការកំណត់ស្តង់ដា និងវិធីសាស្ត្រស្ថិតិដែលជំនួបនេះប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom Meeting។
