**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រយៈពេល ៦ខែ ឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់ខេត្តព្រៃវែងល្អប្រសើរ បទល្មើសផ្សេងៗថយចុះ!

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តព្រៃវែង មានលក្ខណៈល្អប្រសើរ ដោយបទល្មើសផ្សេងៗមានការថយចុះ ខណៈបទល្មើសដែលកើតឡើង ក៏ត្រូវបានសមត្ថកិច្ចបង្រ្កាបស្ទើរតែគ្រប់ករណី។ នេះបើយោងតាមលោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ ខេត្តព្រៃវែង មានបទល្មើសព្រហ្មទណ្ឌកើតឡើងសរុប៤៧ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ ២១ករណី និងបទល្មើសមជ្ឈិម២៦ករណី។ ក្នុងចំណោមបទល្មើសទាំងអស់នោះ លោកអភិបាលរងបានបង្ហាញលទ្ធផលនៃការបង្ក្រាបបានមានចំនួន៤៦ករណី ឃាត់ខ្លួនមនុស្សបាន៧២នាក់។ លោកអះអាងថា ចំនួននេះ បើធៀបនឹងឆ្នាំ២០២៤ នៃឆមាសទី១ដូចគ្នា មានការថយចុះរហូតទៅដល់៧៣%។

លោក អន ភារៈ បានលើកឡើងទៀតថា ក្នុងរយៈពេល៦ខែនេះដែរ សមត្ថកិច្ចក៏បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន៦៥ករណី ឃាត់ខ្លួនមនុស្សបានចំនួន១៣៣នាក់ បញ្ជូនទៅតុលាការ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សមត្ថកិច្ចក៏បានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ចំនួន ៧.១៤៧លើក ដោយមានអ្នកចូលរួមចំនួន ៤៩៨.៥៨១នាក់។

បើតាម លោក អន ភារៈ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគោលការណ៍ណែនាំជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រី បង្កើនការផ្សព្វផ្សាយ និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីថែរក្សាការពារ និងធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។

សូមបញ្ជាក់ថា ខេត្តព្រៃវែង មានក្រុង ស្រុក ចំនួន១៣ មាន ១១៦ឃុំ-សង្កាត់ មានភូមិចំនួន ១.១៦៨ភូមិ និងមានផ្ទៃដីសរុប ៤ ៨៨៣គីឡូម៉ែត្រក្រឡា ស្មើនឹង៤៨៨ ៣០០ ហិចតា។ ចំនួននេះ មិនទាន់គិតបញ្ចូលផ្ទៃដីដែលកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តព្រៃវែង និងខេត្តស្វាយរៀងចំនួន១.៧៨៨ ហិចតា៕

អត្ថបទដែលជាប់ទាក់ទង