**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

«ចាវសួស្តី»ជាយីហោសិប្បកម្មកែច្នៃផលនេសាទ នៅស្រុកស្ទោង ដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture

កំពង់ធំ៖ ម្សៅប្រហុកស្នាដៃកូនខ្មែរ បានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ទាំងក្នុងស្រុក និងក្រៅប្រទេសយ៉ាងខ្លាំង ដោយសារតែផលិតផលជលផលក្នុងស្រុកមានគុណភាពដល់សុខុមាលភាពខ្ពស់ ស្របពេលប្រជាពលរដ្ឋធ្វើ ពហិការ មិនប្រើប្រាស់ផលិតផល ពីប្រទេសថៃ ។

ក្នុងដំណើរទស្សនកិច្ចនៃគម្រោងអភិវឌ្ឍន៍ជលផល (CAPFISH-Capture)អនុវត្តរួមគ្នា ដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO គ្នាំទ្រថវិកាដោយសហភាពអឺរ៉ុប នៅរសៀលថ្ងៃទី៩ ខែកញ្ញា លោក ចាវ សួស្តី បានឱ្យដឹងថា សិប្បកម្មកែច្នៃផល នេសាទ ចាវ សួស្តី  ស្ថិតនៅភូមិជីមាស ឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានចាប់ផ្តើម ប្រកបរបរផលជលផលនៅឆ្នាំ២០២១ ដោយផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំនិងរសជាតិធានានូវ អនាម័យ និងគុណភាពសុវត្ថិភាព ។

លោក បានបញ្ជាក់ទៀតថា ប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតពីត្រីឆ្តោ ផ្អាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករ លីងបន្ទំទុកក្នុងពាងខាប់ជាច្រើនខែ។  ប្រហុកម្សៅនេះមានក្លិនឈួលមុត រសជាតិ ឆ្ងាញ់ដិតជាប់អណ្តាត ។

វត្ថុធាតុដើមផលិត ម្ចាស់សិប្បកម្មប្រ មូលទិញត្រីពីអ្នកនេសាទ និងវារីវប្បករក្នុងស្រុក។ ប្រហុកម្សៅមណ្ឌល ម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ ។ ប្រហុកចាវ សួស្តី បានកែច្នៃពីត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រម៉ា និងកូនត្រីតូចៗ សម្រាប់ចែកចាយ តាមទីផ្សារមានតម្លៃទាប និងមធ្យមក្នុងស្រុក។

សិប្បកម្ម ក៏មានដៃគូ ចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជីដើម្បីផ្គត់ផ្គង់ចូលផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ។

លោកចបន្ថែមថា បញ្ហាប្រឈមរបស់សហគ្រាស ដូចជាការខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អនិងពង្រីកចង្វាក់ផលិតកម្ម ដូចជាកន្លែងហាល សម្ងួត ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនច្រកផលិតផល ការផ្សព្វផ្សាយទីផ្សារ និងវិញ្ញាបនបត្រគុណភាពផល ផលិតផលជលផល (CQS) ជាដើម។

លោកសួស្តី បានបញ្ជាក់ទៀតថា សិប្បកម្មរបស់លោក មានសមត្ថភាពផលិតម្សៅប្រហុកឱ្យបានច្រើនតោនក្នុងមួយឆ្នាំ បន្ទាប់ពីមានការគាំទ្របច្ចេកទេស សំម្ភារដល់សិប្បកម្មរបស់លោក ដើម្បីបញ្ចេញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ដែលធានាដល់សុខុមាលភាព និងសុវត្ថិភាពចំណីអាហារ ដល់អ្នកទទួលទាន។

លោកសួស្តី បានបញ្ជាក់ថា បន្ថែមពីលើសម្ភារ បរិក្ខារដែលផ្តល់តាមរយៈកម្ម វិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ(ISF) គម្រោង CAPFISH-Capture គាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួម ទាំងដៃគូអាជីវកម្ម។

សូមបញ្ជាក់ថា កញ្ចប់គាំទ្ររបស់គម្រោងបន្ថែមលើប្រាក់កម្ចីមានការធានាជួយរបស់គម្រោងបន្ថែមលើប្រាក់កម្ចីមានការធានា ជួយឱ្យសហគ្រាសកែលម្អទីតាំងនិងបរិក្ខារកែច្នៃរបស់ខ្លួនបាន ប្រសើរឡើងរួមទាំងការទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ (CQS) កែលម្អការហាលសម្អាតផលិត ផលកាន់តែប្រសើរ រួមទាំង សម្ភារៈវេចខ្ចប់និងស្លាកសញ្ញាផលិតផលនិងបង្កើនសមត្ថភាពផលិតបានច្រើនតោនក្នុងមួយឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរលើទីផ្សារ ៕

អត្ថបទដែលជាប់ទាក់ទង