ឯកឧត្តម ឆែម សាវុធ អញ្ជើញផ្សព្វផ្សាយច្បាប់សញ្ជាតិ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញ ផ្សព្វផ្សាយច្បាប់ស្តីពីសញ្ញាតិ និងសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។
អញ្ជើញក្នុងពិធីនេះ មានឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរនាយ នាយរងការិយាល័យជំនាញ អធិការអធិការរងនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ក្នុងខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក អូន ហ្វៃ ស្នងការស្តីទីនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអានរបាយការណ៍ស្វាគមន៍ជូនគណៈប្រតិភូ ក្រសួងមហាផ្ទៃ ក្នុងនោះបានរំលេចចេញនូវលទ្ធផលការងាររយៈពេល៩ខែឆ្នាំ២០២៥ របស់ស្នងការដ្ឋានបានជ្រាប។
ឯកឧត្តម ឆែម សាវុធ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីសញ្ជាតិ ដែលបានធ្វើវិសោធនកម្មមាត្រា៣៣ថ្មីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួន លើកិច្ចការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវត្រៀមលក្ខណៈឆ្លើយតបទាន់ពេលចំពោះសភាពការ នៅតាមខ្សែបន្ទាត់ព្រំដែន ឬចេញអន្តរាគមន៍ដោះស្រាយសភាពការណ៍នានា ដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវបន្តខិតខំហ្វឹកហាត់នូវចំណេះ ជំនាញ បម្រើឱ្យការងារប្រយុទ្ធ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងការងារនគរបាលសហគមន៍ដែលនោះគឺជាបន្ទុកបន្ថែមសម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរបស់យើង៕

