**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ស្វាយ គឺជាដំណាំកសិ-ឧស្សាហកម្មមានសក្តានុពលមួយ ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញផលិតផលមួយនេះ ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ធំ ព្រះវិហារ កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង រៀបចំដោយក្រុមការងារចំបង្កើតសហព័ន្ធស្វាយកម្ពុជា (Task Force) សហការណ៍រៀបចំដ និងគាំទ្រដោយ៖ ក្រសួងពាណិជ្ជកម្ម, អង្គការ GIZ និងអង្គការ CIRD។

ក្នុងឱកាសនេះ លោក ងួន រាសី មានប្រសាសន៍ថា ផ្អែកតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន យើងឃើញថា មានការរីកចម្រើនស្នើគ្រប់វិស័យ នៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។ ជាពិសេសក្នុងអាណត្តិទី ៧ របស់រាជរដ្ឋាភិបាលនេះ បានចាត់ទុកវិស័យឯកជនជាកម្លាំងចលករ និងជាដៃគូមិនអាចខ្វះបាន។ បរិការណ៍នេះធ្វើឱ្យខេត្តកំពង់ធំយើងមានលទ្ធភាពអាចចូលរួមបង្កើត សហព័ន្ធស្វាយកម្ពុជា ជាមួយគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ដែលមានឧត្តមានុវត្តន៍ និងជានវានុវត្តន៍បានយ៉ាងជោគជ័យ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម វ៉ា រុតសាន ថ្លែងក្នុងពិធីសិក្ខាសាលផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់នេះថា ស្វាយ គឺជាដំណាំកសិ-ឧស្សាហកម្មមានសក្តានុពលមួយ ក្នុងចំណោមកសិ-ឧស្សាហកម្មផ្សេងទៀត ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងពាណិជ្ជកម្មជាសេនាធិការ បាននឹងកំពុងយកចិត្តទុកដាក់ជំរុញផលិតផលមួយនេះទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ដូចជាការ ពិពិធកម្មទីផ្សារ ដោយរក្សាទីផ្សារ និងពង្រីកទីផ្សារ តាមរយៈការចរចារចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីទាំងក្នុង និងក្រៅតំបន់ជាច្រើន។

ឯកឧត្តម បន្តទៀតថា ទន្ទឹមនេះក្រៅពីការស្វែងរកទីផ្សារ ក្រសួងមានផ្តល់ការគាំទ្រ ការផ្តួចផ្តើមបង្កើតឱ្យមានជាសមាគម សហព័ន្ធស្វាយ ដែលប្រមូលផ្តុំគ្រប់តួអង្គខ្សែច្រវាក់តម្លៃពាក់ព័ន្ធទាំង អស់ចាប់តាំងពីអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូល អ្នកកែច្នៃ និងក្រុមហ៊ុននាំចេញជាដើម្បី សំដៅធ្វើឱ្យផលិតផល កាន់តែមានស្តង់ដា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាដើម។

គូសបញ្ជាក់ផងដែរ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី ណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា កៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជាពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈរបស់សហព័ន្ធស្វាយកម្ពុជាពីអ្នកចូលរួមក្នុងសិក្ខាសាលា។អត្ថបទដោយថុង ពលរិទ្ធី.ពិនិត្យដោយអ៊ុមញឹប៕

អត្ថបទដែលជាប់ទាក់ទង