ក្រសួងមហាផ្ទៃ ចាត់បញ្ជូន មន្ត្រីនគរបាលជាតិ ចូលរួមកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់នៅកម្ពុជា”

ភ្នំពេញ៖ ដោយមានការគាំទ្រ និងចង្អុលបង្ហាញពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការសម្របសម្រួល របស់ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ក្រសួងមហាផ្ទៃបានចាត់បញ្ជូន មន្ត្រីនគរបាលជាតិចំនួន ១៥នាក់ ក្នុងនោះមាន ១០នាក់ មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ និង ៥នាក់ មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចូលរួមក្នុងកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់នៅកម្ពុជា (2025-2027)” ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅសារធារណរដ្ឋកូរ៉េ។
សូមជម្រាបជូនថា កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិ ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូងសម្រាប់ការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានា៕

