នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ៤នាក់បានហើយ ដែលវាយគ្នានៅពេលមេឃភ្លៀងនៅសង្កាត់បឹងកក់២

ភ្នំពេញ៖អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១ និង០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើមួកការពារសុវត្ថិភាព និងប្រើដៃ, ជើង វាយ និងធាក់លើជនរងគ្រោះ០២នាក់ បណ្ដាលឲ្យរងរបួសក្បាល និងដងខ្លួន) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១៩ និង៣៦នាទីថ្ងៃដដែល។
ជនសង្ស័យ ៖
១-ឈ្មោះ ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
២-ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥-៩៦ ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
៣-ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
៤-ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះចំនួន ០២នាក់ ៖
-ឈ្មោះពុំស្គាល់ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ០១គ្រឿងម៉ាក Honda ស៊េរី២០២២ ពណ៌ខ្មៅ មិនចាំផ្លាក (ក្រោយពេលកើតហេតុជិះម៉ូតូចាកចេញទៅបាត់ កំពុងធ្វើការស្រាវជ្រាវមកដាក់ពាក្យបណ្ដឹងចាត់ការតាមនីតិវិធី)។ មូលហេតុពួកគេសងសឹកគ្នាគំនុំចាស់។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

