**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

លោកបណ្ឌិតជាមុនី ឫទ្ធិ៖ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់ចិនជាស្ពានមេត្រីភាពរវាងចិនជាមួយបណ្តាប្រទេសផ្សេងៗ

ភ្នំពេញ៖អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលប្រកាសដោយ លោក Xi Jinping ប្រធានរដ្ឋចិននៅក្នុងកិច្ចប្រជុំកំពូលលើកទី២៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា (SCO) ពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៥ នឹងក្លាយជា ស្ពានមេត្រីភាពរវាងចិនជាមួយបណ្តាប្រទេសផ្សេងៗ។
ថ្លែងក្នុងកិច្ចសម្ភាសពិសេសជាមួយអ្នកសរព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិតជាមុនី ឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានបង្ហាញការចាប់អារម្មណ៍ចំពោះការថ្លែងសន្ទរកថារបស់ លោក Xi Jinping ចំនួន២ចំណុច ៖
ទី១ បង្ហាញឱ្យឃើញពីស្ពានមេត្រីភាពរវាងចិនជាមួយបណ្តាប្រទេសផ្សេងៗ ។ ចិនបញ្ជាក់ហើយថា ព្រំប្រទល់ចិនរាប់ពាន់គីឡូម៉ែត្រ គឺជាព្រំប្រទល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និង ទី២គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលជាផែនការជាប្រព័ន្ធមួយទៀតរបស់ប្រទេសចិនសម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិបន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី។ គំនិតផ្តួចផ្តើមនេះ ក៏បានរំលេចឱ្យឃើញពីតួនាទីរបស់ចិន ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងជាថ្មីដោយលោក Xi Jinping ប្រធានរដ្ឋចិន ផ្ដោតលើបញ្ហាស្នូលទាំងបីក្នុងប្រព័ន្ធអភិបាលសកល ពោលគឺ អតុល្យភាពខាងសិទ្ធិអំណាច ការបែកបាក់តម្លៃ និងអវត្តមានការអនុវត្ត។ គំនិតផ្តួចផ្តើមបានលើកឡើងគោលការណ៍ធំទាំង ៥ គឺ ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព គោរពនីតិរដ្ឋអន្តរជាតិ អនុវត្តពហុភាគីនិយម ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង និងផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីផ្តល់មធ្យោបាយច្បាស់លាស់សម្រាប់ប្រទេសនានាចូលរួមដោយស្មើភាព ធ្វើសេចក្តីសម្រេចចិត្តដោយស្មើភាព និងទទួលបានផលប្រយោជន៍ដោយស្មើភាពក្នុងដំណើរការអភិបាលកិច្ចសកល៕

អត្ថបទដែលជាប់ទាក់ទង