គណៈប្រតិភូសភាអាមេរិក ចុះត្រួតពិនិត្យដោយផ្ទាល់ស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈ ប្រតិ ភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ។
ដំណើរចុះទៅពិនិត្យស្ថានភាពជនភៀសសឹករបស់កម្ពុជានាពេលនេះ គឺជាការឈ្វេង យល់មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លាន ពាន របស់ថៃ៕

