**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី១២ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត ស៊ូ វីន (Soe Win) រដ្ឋមន្ត្រីក្រសួងសុខុមាលភាពសង្គម ជំនួយសង្គ្រោះ និងតាំងទីលំនៅថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ានម៉ា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី១២ និងកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ានបូកបី ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី៨ «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ជនងាយរងគ្រោះក្នុងសហគមន៍អាស៊ាន» តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានអញ្ជើញឱ្យចូលរួមចែករំលែក និងផ្លាស់ប្តូរទស្សនៈនៃការងារដែលពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចប្រជុំ ដោយបានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាននឹងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដោយបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥។

កម្មវិធីជាតិជំនួយសង្គមចំនួន ៤ ត្រូវបានធ្វើសមាហរណកម្មមុខងារមកក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសាររួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រួមបញ្ចូលទាំងការឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ៦០ឆ្នាំឡើង និងបានបន្ថែមការឧបត្ថម្ភគោលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ ព្រមទាំងផ្តល់ការឧបត្ថម្ភសម្រាប់សមាជិកគ្រួសារ ដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍បរិយាបន្ន និងសមធម៌។

ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ក៏ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងគាំទ្រការប្រើប្រាស់ប្រព័ន្ធគាំពារសង្គមជូនពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នធម្មជាតិ វិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិបត្តិសុខភាពសាធារណៈ ទាំងក្នុងអំឡុងពេលគ្រោះអាសន្ន និងក្រោយគ្រោះអាសន្ន។
របបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន របបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត និងបុគ្គលស្វ័យនិយោជន៍ រួមមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ។

នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងកិច្ចគាំពារសង្គមឆ្នាំ២០២៤-២០២៨។ ការប្រើបច្ចេកវិទ្យាឌីជីថល គឺជាកត្តាចលករមួយយ៉ាងសំខាន់ក្នុងការពង្រឹងស័ក្តិសិទ្ធភាព ប្រសិទ្ធភាពនិងតម្លាភាព នៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិជំនួយសង្គម ស្របទៅនឹងអាទិភាពទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើ“មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មទី៤។

ជាលទ្ធផល កិច្ចប្រជុំសម្រេចបាននូវសេចក្តីថ្លែងការណ៍រួម ដែលប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូកបី បានប្តេជ្ញាចិត្តរួមគ្នា ដោយដាក់ឱ្យប្រើប្រាស់នូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ ដែលអនាគតរួម មានគោលដៅក្លាយទៅជាអាស៊ាន ដែលយកប្រជាជនជាស្នូលនៅត្រឹមឆ្នាំ២០៤៥ និងកិច្ចសហប្រតិបត្តិការដែលប្រទេសជាសាមាជិកអាស៊ាន ត្រូវបានរួបរួមគ្នា ជាធ្លុងមួយតាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដោយដាក់ប្រជាជនអាស៊ាន ជាចំណុចសំខាន់នៃកិច្ចប្រឹងប្រែងរបស់អាស៊ាន និងធានាក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈកិច្ចសហការអន្តរវិស័យ និងពហុភាគីពាក់ព័ន្ធ ក្នុងការពង្រឹងកិច្ចគាំពារសង្គម ដែលផ្តល់ប្រយោជន៍ និងផលវិជ្ជមានលើការរស់នៅរបស់ប្រជាជនអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង