**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេចប្រធានរដ្ឋសភា ថ្លែងអំណរគុណទឹកចិត្តសប្បុរសធម៌ក្នុងមហាគ្រួសារខ្មែរដែលបានជួយ​ទំនុកបម្រុងវីរៈកងទ័ពនិងពលរដ្ឋភៀសសឹក និងការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការរដោះស្រាយព្រំដែនដោយសន្តិវិធី

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានទទួលអំណោយមនុស្សធម៌ ជាថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជននានា ដែលមានព្រះសង្ឃ មន្រ្តីរាជការ អ្នកវិនិយោគ និងជាទីប្រឹក្សាផ្ទាល់របស់ សម្តេចប្រធាន សម្រាប់ចែកជូនបន្តដល់វីរៈកងទ័ពនៅសមរភូមិមុខ ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាល ជំងឺ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋភៀសសឹកផងដែរ។

នៅក្នុងឱកាសទទួលអំណោយសប្បុរសធម៌នេះ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនបងប្អូនជនរួមជាតិទំាងក្នុង និងក្រៅប្រទេស ដែលបានរួមគ្នាជាធ្លុងតែមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាមហាសាមគ្គីជាតិយ៉ាងរឹងមាំ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ធ្វើឱ្យសំឡេងខ្មែរតែមួយបានលឺខ្ទរខ្ទារលើឆាកអន្តរជាតិ បង្ហាញឱ្យឃើញច្បាស់អំពីមហិច្ឆិតាឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ហើយកម្ពុជាគឺជាអ្នកស្រឡាញ់សន្តិភាព មានការប្តេជ្ញាចិត្តម៉ឹងម៉ាត់ ការពារសុខសន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី កម្ពុជាស្អប់ខ្ពើមសង្រ្គាម។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌ ដែលកើតចេញពីបេះដូងរបស់ពលរដ្ឋខ្មែរនៅគ្រប់ស្រទាប់វណ្ណៈ ដែលបានជួយដល់វីរៈកងព័ទ និងពលរដ្ឋភៀសសឹក ទោះតិចក្តីច្រើនក្តី នេះជាចលនាសាមគ្គីជាតិដ៏រឹងមាំ។

សម្តេចបានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរ បានសាមគ្គីភាពជាធ្លុងមួយនិងជឿជាក់លើរាជរដ្ឋាភិបាល ពិសេសលើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាដោយភាពវៀងវៃក្នុងស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់ ដោយមិនភ្លេចសុខសន្តិភាពដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ ដើម្បីឈាននាំនាវាកម្ពុជាឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ។ មានតែសន្តិភាព ទើបមានការអភិវឌ្ឍន៍ ដូចអ្វីដែលកម្ពុជាទទួលបាននៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានបន្តការពារ អភិវឌ្ឍន៍ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧នៃរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា គ្រាន់តែមានការឈា្លពានភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសូមអន្តរាគមន៍ពី ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមដល់ពលរដ្ឋទំាងសងខាង។ ឆ្លើយតបការអន្តរាគមន៍ដ៏មានតម្លៃរបស់ ឯកឧត្តមប្រធានាធិបតីអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំពានរង្វាន់ណូបែលសន្តិភាព ជូនឯកឧត្តមប្រធានាធិបតីអាមេរិក។ នៅក្នុងលិខិតផ្ញើរជូនសម្តេចធិបតី វិញ ឯកឧត្តម ដូណាល់ ត្រាំ បានវាយតម្លៃថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព និងបានគូសបញ្ជាក់ពីមោទនភាពរបស់ឯកឧត្តម ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ សំដៅបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអំពាវនាវ ដល់ពលរដ្ឋរក្សាឱ្យបាននូវសាមគ្គីភាព ស្មារតីសន្តិភាព អត់ធ្មត់ជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយថាមពល ប្រាជ្ញាវៀងវៃ និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងការដោះស្រាយបញ្ហាជម្លោះនេះដោយសន្តិវិធី កម្កល់ផលប្រយោជន៍ជាតិជាធំ មិនឱ្យខ្មាំងសត្រូវឈ្លានពានទឹកដីបានជាដាច់ខាត់។

សូមជម្រាបថាសម្តេចរដ្ឋសភាធិបតី គ្រោងដឹកនាំសមាជិក សមាជិការដ្ឋសភានាំយកអំណោយជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់វីរៈកងព័ទនៅតាមសមរភូមិជួរមុខ វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ និងក្រុមគ្រួសារវីរៈកងព័ទ ពលរដ្ឋភៀសសឹក នៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដើមខែកញ្ញាខាងមុខនេះ។ ក្រៅពីអំណោយមនុស្សធម៌ ដែលសម្តេចបានទទួលផ្ទាល់ពីសប្បុរជននៅព្រឹកនេះ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការ ក៏បានចូលរួមបរិច្ចាគថវិកា សម្ភារៈ តាមរយៈសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនវីរៈកងព័ទនិងពលរដ្ឋភៀសសឹកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង