៣១ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង, កម្ពុជាអំពាវនាវឱ្យថៃដោះលែងឱ្យបានឆាប់

ភ្នំពេញ៖ ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣១ថ្ងៃ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាអំពាវនាវឱ្យថៃដោះលែងឱ្យបានឆាប់ដើម្បីឱ្យពួកគាត់ត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។

