**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់៖ ក្រុមអធិការរបស់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ UN ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ចូលប្រទេសវិញហើយ

តេហេរ៉ង់៖ បើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់នៅថ្ងៃពុធនេះថា ក្រុមអធិការរបស់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ UN ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ចូលប្រទេសវិញហើយ ប៉ុន្តែលោកបានបដិសេធរបាយការណ៍ ដែលថាកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីត្រូវបានបង្កើតឡើង។

លោក Araghchi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា អធិការទាំងនោះត្រូវបានអនុញ្ញាតឱ្យចូលមក ដើម្បីត្រួតពិនិត្យការផ្លាស់ប្តូរឥន្ធនៈនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ប៉ុណ្ណោះ។

លោកបានបន្ថែមថា «គ្មានអត្ថបទណាមួយត្រូវបានចុះកិច្ចព្រមព្រៀងឡើយ» ទោះបីមានការដោះដូរការផ្តល់ជូនគ្នាទៅវិញទៅមកក៏ដោយ។

ការបញ្ជាក់របស់លោក Araghchi ធ្វើឡើងបន្ទាប់ពីប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រកាសថា «ក្រុមអធិការដំបូងរបស់ IAEA បានត្រឡប់ទៅអ៉ីរ៉ង់វិញហើយ»។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA កាលពីដើមខែកក្កដា ក្រោយការវាយប្រហារពីសំណាក់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ ជុំវិញការរឹតបន្តឹងនេះ មហាអំណាចអឺរ៉ុបបានព្រមានថា ពួកគេនឹងស្នើឱ្យ UN ដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញ តាមរយៈយន្តការ «snapback» ប្រសិនបើអ៉ីរ៉ង់រក្សាចំហររបស់ខ្លូនចំពោះ IAEA ត្រឹមដំណាច់ខែសីហានេះ៕

អត្ថបទដែលជាប់ទាក់ទង