ក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយខេត្តយូណាន

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី ជាមួយលោក Ma Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន លោក Liu Minglin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yunnan Investment Group បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាសក្ខីភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៥ ដូចខាងក្រោម៖
១. អនុស្សរណ:នៃការយោគយល់គ្នារវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន
២. អនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.,
៣. អនុស្សរណ:នៃការយោគយល់គ្នារវាងសាលាវិជ្ជាជីវ:ទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ខេត្តយូណាន (Yunnan College of Tourism)
៤. អនុស្សរណ:នៃការយោគយល់គ្នារវាងសមាគមទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ខេត្តយូណាន
៥. អនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមទេសចរណ៍កម្ពុជា និង ក្រុមហ៊ុន Yunnan Qicheng International Travel Services Co., Ltd.៕

