**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា៖ សន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏ធំៗនេះ នឹងជួយជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា-ចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Investment Group នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទរកថាគន្លឹះ និងដឹកនាំប្រតិភូពីវិស័យទេសចរណ៍កម្ម្ពុជា ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ កម្ពុជា-ខេត្តយូណាន ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោក Liu Minglin នាយកប្រតិបត្តិក្រុមហ៊ុន Yunnan Investment Group សមាគមទេសចរណ៍ខេត្តយូណាន លោក លោកស្រីប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន បណ្តាញសារព័ត៌មាន Influencers និងភ្ញៀវកិត្តិយសសរុបជាង១៥០រូប នាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។

សន្និសីទនេះ ត្រូវបានរៀបចំជាពិសេស ដើម្បីជាវេទិកាធុរកិច្ចផ្សព្វផ្សាយ និងបង្ហាញសក្ដានុពលទេសចរណ៍កម្ពុជា-ចិន ពិសេសគឺការផ្តល់នូវព័ត៌មានពិតពីស្ថានភាពសុខសន្តិភាព និងសុវត្ថិភាពដែលកម្ពុជាផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងជាឱកាសប្រតិភូក្នុងវិស័យឯកជនកម្ពុជា បានចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដ៏សំបូរបែបរបស់កម្ពុជាដល់ខេត្តយូណានផ្ទាល់តែម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីខេត្តយូណាន មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា។

ក្នុងសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថានេះជាវេទិកាដ៏សំខាន់ និងឱកាសមាស សម្រាប់ភាគីឯកជននៃប្រទេសទាំងពីរដ៏មានសក្តានុពល បានជួបពិភាក្សាផ្ទាល់ដើម្បីបង្កើតកិច្ចសហការជាក់ស្តែង និងជាផ្លែផ្កាដោយអាចឈានបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នាបានឆាប់ ជាពិសេសគឺបានទទួលនូវព័ត៌មានពិតពីប្រទេសកម្ពុជា ព្រមទាំងយន្តការលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យទេសចរណ៍នានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងការធានាជូនអ្នកវិនិយោគដ៏កក់ក្តៅ។

តាមរយៈសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏មានសារៈសំខាន់ រួមទាំងការចូលរួមដ៏សកម្ម និងប្តេជ្ញាចិត្តដ៏មុតមោះរបស់ភាគីរដ្ឋ និងឯកជននៃប្រទេសកម្ពុជា និងខេត្តយូណាននាពេលនេះ ពិតជាជួយពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញប្រទេសកម្ពុជា និងខេត្តយូណានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការវិនិយោគកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង