ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមជាតិ និងអន្តរជាតិ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
ចំណុចទាំង៤ រួមមាន៖ (១) បន្តរួមគ្នាអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ក្នុងការបង្កើនជំនាញប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ, (២) បន្តបង្កើនការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ស្របតាមសម័យកាល ឌីជីថល, (៣) បន្តពង្រឹងប្រព័ន្ធសុវត្ថិភាពទិន្នន័យ ដើម្បីទប់ស្កាត់ហានិភ័យនៃការបំពាន និងការ បាត់បង់ព័ត៌មាន, និង(៤) បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្នាក់តំបន់ និងអន្តរជាតិ ក្នុងការជំរុញ ឌីជីថលូបនីយកម្មក្នុងកិច្ចការរដ្ឋបាលសាធារណៈ៕

