លោកជំទាវ ជូ ប៊ុនអេង អញ្ជេីញបួងសួង ដេីម្បីសុំសេចក្តីសុខជូនប្រជាជនកម្ពុជា ពិសេសវរៈកងទ័ព

បន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញ បួងសួង ដេីម្បីសុំសេចក្តីសុខជូនប្រជាជនកម្ពុជា ពិសេសវរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារ បូរណភាពទឹកដី ពីសត្រូវការឈ្លានពាន ប្រារព្ធ ធ្វើឡើង នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។
ក្នុងពិធីនោះក៏មានការអញ្ជេីញចូលរួមប្រតិភូអមដំណេីរ ថ្នាក់ដឹកនាំខេត្ត បន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ គណៈអភិបាលរង ខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រេីនកុះករ។
នាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង លេីកឡេីងថា កម្ពុជា បានទទួលនូវការឈឺចាប់ ពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាង (សៀម) ដែលចង់បានទឹកដីរបស់កម្ពុជាយេីង។ ហេីយកម្ពុជា ធ្លាប់ហែលឆ្លងភ្លេីងសង្គ្រាមរួចមកហេីយ កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។
លោកជំទាវ ក៏បានបញ្ជាក់ ថា កាពីថ្ងៃទី២៤ ខែ ខែកក្កដា កន្លងទៅ ប្រទេសសៀម បានបេីកការវាយប្រហារមកលេីកម្ពុជា មុន ក្នុងការណ៍ប៉ះទង្គិចគ្នា វរៈកងទ័ពដ៏អង់អាចក្លាហាន យេីង ខ្លះបានរងរបួស និងបានពលីក្នុងសមរភូមិ ។ ទាំងនេះ គឺជាលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន របស់វរៈកងទ័ព ដេីម្បីបុព្វហេតុជាតិមាតុភូមិ ការពារនូវបូរណភាពទឹកដីការឈ្លានពានរបស់សត្រូវ។ ជាមួយកិច្ចខិតខប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវលទ្ធផលបទឈប់បាញ់ដោយឥតលក្ខខណ្ឌប្រកបដោយផ្លែផ្កា។
លោកជំទាវ ក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ និងជឿជាក់ទៅលើរដ្ឋាភិបាលកម្ពុជា ហេីយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងខិតខំធ្វេីយ៉ាងឱ្យសភាពការណ៍នៅតាមព្រំដែនវិលត្រលប់ដូចធម្មតាវិញ៕

