**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងមិនឱនក្បាលចុះញ៉មសម្ពាធពីទីក្រុងវ៉ាស៊ីនតោនដាច់ខាត

ឌូបៃ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៉ីរ៉ង់ បាននិយាយថាស្ថានភាពបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិកជាបញ្ហាមួយមិនអាចដោះស្រាយបាន ហើយថាទីក្រុងតេហេរ៉ង់នឹងមិនឱនក្បាលចុះញ៉មសម្ពាធពីទីក្រុងវ៉ាស៊ីនតោនដាច់ខាត នៅចំពោះមុខភាពតានតឹងជាមួយមហាអំណាចលោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែរ។

អ៉ីរ៉ង់បានផ្អាកកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែកលើរោងចក្រ នុយក្លេអ៊ែររបស់ខ្លួនអំឡុងសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃកាលពីខែមិថុនា។

តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២៤ ខែសីហា លោក Khamenei បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (លោកខាងលិច) ចង់ឱ្យអ៉ីរ៉ង់ឱនក្បាលគោរពសហរដ្ឋអាមេរិក។ តែប្រជាជាតិអ៉ីរ៉ង់ប្រើប្រាស់ គ្រប់អំណាចដែលខ្លួនមានដើម្បីប្រឆាំងនឹងការរំពឹងបែបនេះ»។

លោកបន្ថែមថាអ្នកដែលស្នើឱ្យអ៉ីរ៉ង់កុំប្រើពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក និងបើកកិច្ចចរចាដោយផ្ទាល់ជាមួយអាមេរិក វាគ្រាន់តែរឿងល្អមើលពីក្រៅប៉ុណ្ណោះ ប៉ុន្តែ តាមពិតទៅជាវាជាបញ្ហាមិនអាចដោះស្រាយបាន។

គួរបញ្ជាក់ថា បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានព្រមានថាពួកគេអាចនឹងដំណើរការឡើងវិញនូវយន្ដការដាក់ទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ប្រឆាំងនឹងអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមត្រឡប់មករកតុចរចានុយក្លេអ៊ែរវិញទេនោះ។ ការលើកឡើងរបស់លោក Khamenei ផងដែរធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់ និងមហាអំណាចអឺរ៉ុប បានឈានដល់ការឯកភាពគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីស្ដារកិច្ចចរចាឡើងវិញសំដៅព្យាយាមបើកកិច្ចចរចាពេញលេញជាសាជាថ្មីស្ដីពី ការរឹតត្បិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបបានចោទប្រកាន់អ៉ីរ៉ង់ថាកំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងគោលបំណងផលិតអាវុធនុយក្លេអ៊ែរ។ តែតេហេរ៉ង់បានច្រានចោល ការចោទប្រកាន់បែបនេះ ដោយនិយាយថាខ្លួនចង់អភិវឌ្ឍថាមពលនុយក្លេអ៊ែរស៊ីវិលតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង