**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវរក្សាទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញជុំវិញខេត្ត ដើម្បីទទួល បានព័ត៌មានពិតផ្សាយជូនប្រជាពលរដ្ឋគាំទ្រដល់ការអភិវឌ្ឍ

សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំ ដល់ មន្ត្រីទទួលការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មាននៅគ្រប់រាជធានី-ខេត្តថា ក្នុងយុគសម័យថ្មីនេះ មន្ត្រីយើងត្រូវពង្រឹងការកសាងបណ្តាញ និងបង្កើនទំនាក់ទំនងការងារ ជាមួយមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្ត ងាយស្រួលរកដំណោះស្រាយចំពោះបញ្ហានានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអ្នកនាំពាក្យណែនាំបែបនេះ តាមរយៈបទអន្តរាគមន៍ស្តីពីការ គ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងរបត់ថ្មី នៅក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តសៀមរាប។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាធារណមតិ បន្ទាប់ពីទទួលបានព័ត៌មាន ឬសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងពីប្រភពផ្សេងៗ ត្រូវមានវិធានការឆ្លើយតប រកដំណោះស្រាយ និងបំភ្លឺតាមករណីនីមួយៗ ដោយមិនត្រូវទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ឬរំខានដល់ការរស់នៅ បង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ឬបង្អាក់ដំណើរការនៃការអភិវឌ្ឍក្នុងសហគមន៍ ដែលកំពុងប្រព្រឹត្តទៅស្របនឹងគោលដៅ និងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ក្នុងការគ្រប់គ្រងព័ត៌មាន ក្រុមការងាររបស់មន្ទីរព័ត៌មានត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយបែបបច្ចេកទេសឌីជីថល ដើម្បីធានាការទទួលព័ត៌មានរបស់ ប្រជាពលរដ្ឋ ទាន់ពេលវេលា តាមសេចក្តីត្រូវការប្រចាំថ្ងៃ។ ការណ៍នេះទាមទារឱ្យក្រុមការងារមន្ទីរព័ត៌មាន ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ហ្វេសបុក តេឡេក្រាម យូធូប Tiktok និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដែលទទួលបានការចូលចិត្តពីប្រជាពលរដ្ឋ ក្នុងគោលបំណងផ្តល់ព័ត៌មានតាមគ្រប់ទម្រង់ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក។
ឯកឧត្តមបន្ថែមថា ក្នុងយុគសម័យថ្មីនេះ អ្វីដែលមានប្រសិទ្ធភាព និងរហ័សនោះ គឺការបង្កើតបណ្តាញផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅ គ្រប់កម្រិតក្នុងសហគមន៍ ទាំងថ្នាក់ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងដោយមានការចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត ដើម្បីបំភ្លឺ ផ្តល់ព័ត៌មាន រួមចំណែកដោះស្រាយរាល់មន្ទិល និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម។
សូមបញ្ជាក់ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិរាជធានីខេត្ត ប្រៀបបានទៅនឹងស្ពានដែលភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយទៅថ្នាក់ដឹកនាំខេត្ត ហើយពីថ្នាក់ដឹកនាំខេត្ត មកប្រជាពលរដ្ឋវិញ តាមរយៈការគ្រប់គ្រងមធ្យោបាយផ្តល់និងទទួលព័ត៌មាន លឿន ប្រកបដោយគុណភាព ស្របតាមការវិវត្តក្នុងសង្គម និងតម្រូវការព័ត៌មានបែបឌីជីថលបច្ចុប្បន្ន។
ក្នុងន័យនេះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការបានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ឱ្យបន្តស្រាវជ្រាវដើម្បីទទួលបានពុទ្ធិ និងទទួលបានជំនាញថ្មីៗស្តីពីបច្ចេកវិទ្យា និងបច្ចេទេសឌីជីថល ក៏ដូចជាបន្ត ដុសខាត់ជំនាញដែលខ្លួនមានស្រាប់ សម្រាប់បម្រើឱ្យការអនុវត្តការងារប្រចាំថ្ងៃ។
ឯកឧត្តមបានណែនាំបន្ថែមដល់មន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវបន្តតាមដានរាល់ព័ត៌មានមិនពិត ពិសេសត្រូវសកម្មក្នុងការទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលលើបណ្តាញសង្គម និងបន្តចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទប់ស្កាត់បាននូវរាល់ទង្វើអសកម្មនានា ហើយធានាបានការរក្សាស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងសហគមន៍ ខេត្ត ក៏ដូចជាសង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង