ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ពលករខ្មែរដែលត្រលប់មកកម្ពុជាវិញ និងការជួយស្វែងរកការងារជូនពលករ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ពលករខ្មែរដែលត្រលប់មកកម្ពុជាវិញ និងការជួយស្វែងរកការងារជូនពលករជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេធិការ អគ្គនាយក អគ្គនាយករង ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕

