**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

UNRWA សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកុមារដែលកំពុងរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្កាហ្សា នឹងត្រូវស្លាប់ប្រសិនបើមិនមានការផ្តល់ជំនួយសង្គ្រោះបន្ទាន់

ហ្សឺណែវ៖ បើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ថា កុមារដែលកំពុងរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្កាហ្សា នឹងត្រូវស្លាប់ ប្រសិនបើមិនមានការផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាបន្ទាន់ទេ ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅទីក្រុងហ្កាហ្សា។

អគ្គស្នងការ UNRWA លោក Philippe Lazzarini បានឱ្យដឹងថា ទិន្នន័យរបស់ទីភ្នាក់ងារបានបង្ហាញពីការកើនឡើង ៦ដងនៃចំនួនកុមារដែលរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភនៅទីក្រុងហ្កាហ្សា ចាប់តាំងពីខែមីនាមក។

លោកបានមានប្រសាសន៍ថា «យើងមានប្រជាជនមួយដែលខ្សោយខ្លាំងបំផុត ដែលនឹងត្រូវប្រឈមមុខនឹងប្រតិបត្តិការយោធាដ៏ធំមួយទៀត។ ពួកគេជាច្រើននាក់នឹងមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីឆ្លងកាត់ការផ្លាស់ទីលំនៅថ្មីមួយទៀតបានទេ»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ លោក Lazzarini បានព្រមានយ៉ាងច្បាស់អំពីជោគវាសនារបស់កុមារទាំងនោះថា «ពួកគេជាច្រើននាក់នឹងមិនអាចរស់រានមានជីវិតបានឡើយ។ នេះគឺជាគ្រោះអត់ឃ្លានដែលត្រូវបានបង្កើតឡើងដោយចេតនា។ វាគឺជាចេតនា។ អាហារត្រូវបានប្រើប្រាស់ជាឧបករណ៍នៃសង្គ្រាម»។

គួរបញ្ជាក់ថា ទីភ្នាក់ងារយោធាអ៉ីស្រាអែលដែលសម្របសម្រួលជំនួយ (COGAT) កន្លងមកធ្លាប់បានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ខ្លួនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាថាជំនួយបានទៅដល់តំបន់ហ្កាហ្សា និងបានបដិសេធថាមិនបានរឹតបន្តឹងការផ្គត់ផ្គង់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង