**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស

លោក ដូណាល់ ត្រាំ សង្ឃឹមថា លោក ពូទីន នឹងបោះជំហានទៅមុខ ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

វ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៩ ខែសីហា បាននិយាយថា លោកសង្ឃឹមថា លោក វ៉្លាឌីមៀ ពូទីន នឹងបោះជំហានទៅមុខ ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោក ត្រាំ ក៏បានទទួលស្គាល់ដែរថា វាអាចទៅរួចដែលលោកប្រធានាធិបតីរុស្ស៉ី មិនចង់បានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងកិច្ចសម្ភាសមួយជាមួយបណ្តាញព័ត៌មានអាមេរិក Fox News លោក ត្រាំ បាននិយាយដូច្នេះថា «បើនិយាយឱ្យត្រង់ទៅ ខ្ញុំមិនយល់ថា វានឹងជាបញ្ហាទេ។ ខ្ញុំគិតថា លោក ពូទីន ហត់នឿយនឹងសង្រ្គាមហើយ។ ខ្ញុំគិតថាពួកគេទាំងអស់គ្នា គឺហត់នឿយនឹងសង្រ្គាមនេះ ប៉ុន្តែវាមិនច្បាស់មួយរយភាគរយនោះទេ។ យើងនឹងដឹងច្បាស់អំពីលោកប្រធានាធិបតី ពូទីន ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ… វាអាចទៅរួចដែលលោក មិនចង់សម្រេចឱ្យបានកិច្ចព្រមព្រៀង»។

លោក ត្រាំ បានបន្តថា «ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី ពូទីន នឹងធ្វើខ្លួនឱ្យល្អ ហើយប្រសិនបើពុំដូច្នោះទេ វានឹងជាស្ថានការណ៍ ដ៏លំបាកមួយ។ ទន្ទឹមគ្នា ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី ហ្សេលេនស្គី នឹងធ្វើអ្វីដែលខ្លួនឯងត្រូវធ្វើ ព្រោះលោកក៏ចាំបាច់ត្រូវតែ បង្ហាញភាពបត់បែនខ្លះផងដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានបើកកិច្ចពិភាក្សាជាមួយលោក ហ្សេលេនស្គី និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន ដើម្បីជជែកគ្នាអំពីកិច្ចប្រឹងប្រែងរបស់លោក ក្នុងការស្វែងរកសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ជំនួបនោះ កើតមានឡើង បន្ទាប់ពីលោកបានបើកកិច្ចប្រជុំកំពូលជាមួយ លោក ពូទីន នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រសប្តាហ៍មុន។ បើតាម លោក ត្រាំ ជំហានបន្ទាប់ទៀត គឺនឹងមានការរៀបចំជំនួបទ្វេភាគីរវាងលោក ពូទីន និងលោក ហ្សេលេនស្គី ហើយក្រោយពីនោះ គឺជំនួបត្រីភាគី ដែលនឹងមានលោកប្រធានាធិបតីអាមេរិក ចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង