**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្តម ប៉ែន ផល្លីកា ចុះត្រួតពិនិត្យ ស្ថានភាព បទល្មើសនេសាទនៅស្រុកចំនួនពីរក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​រដ្ឋមន្ត្រី ឌិត ទីណា អមដំណើរដោយ លោក គឹម ទី នាយរងអធិការដ្ឋាន​រដ្ឋបាល​ជលផលខាងត្បូងបឹងទន្លេសាប លោក សេង សុងលី នាយខណ្ឌ​រដ្ឋបាលជលផលពោធិ៍សាត់ស្ដីទី លោកនាយផ្នែក-នាយរងផ្នែកក្រគរ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បាន​ចូលរួមចុះត្រួតពិនិត្យស្ថានភាពបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង ស្រុក​ក្រគរ រហូតដល់ សហគមន៍នេសាទស្រីចឹក ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុក​កណ្ដៀង ខេត្ដពោធិ៍សាត់។

ក្នុងបេសកកម្មនេះ ក្រុមការងារពុំបានជួបសកម្មភាពបទល្មើស​ជល​ផល​នោះ​ទេ ជាពិសេសចុះត្រួតពិនិត្យការដាក់ឧបករណ៍នេសាទ លបណរ៉ាវ របស់​ប្រជា​នេសាទ ដោយពួកគាត់ គោរពអនុវត្តតាមគោលការណ៍ របស់សមត្ថកិច្ច​ជំនាញ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានប្រជុំនៅស្នាក់ការសហគមន៍​នេសាទស្រីចឹក ដោយធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ ដល់ក្រុមការងារចម្រុះមានផ្នែក សង្កាត់ ដែលឈរជើង ហើយបាន​សហការ​​ជាមួយ​ក្រុមការងារកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារ​ទប់​ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្ដ​ពោធិ៍​សាត់​បានយ៉ាងល្អប្រសើរ ដោយខិតខំប្រឹងប្រែង ការពារ ទប់ស្កាត់បទ​ល្មើស​នាពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដល់មតិណែនាំបន្ថែមជូន​ដល់​ក្រុមការងារឱ្យប្រឹងប្រែងពុះពារបន្តទៀត ពិសេសលើករណី​នៃបទល្មើស​នេសាទឆក់ចល័ត និងព្យាយាមការពារកន្លែងអភិរក្សជលផល ដោយចែក​វេន​ចេញល្បាតទាំងយប់-ថ្ងៃ ដើម្បីថែរក្សាមច្ឆជាតិឱ្យបានគង់វង្ស កុំឱ្យមានការ​ថ្លោះធ្លោយ។

ជាទីបញ្ចប់ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះកង​កម្លាំង​ចម្រុះ ដែលបានសហការយ៉ាងល្អជាមួយមន្រ្តីជំនាញ ដោយបានទប់​ស្កាត់​បទល្មើសជលផលយ៉ាងសកម្ម ប្រកបដោយជោគជ័យ និងសំណូមពរឱ្យមាន​ការសហការឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀតក្នុងការអនុវត្តភារកិច្ច ដើម្បីជួយ​អភិរក្ស និងអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួម​របស់ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង