**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ត្រូវឱ្យ សិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត កែប្រែប្រព័ន្ធគ្រប់គ្រងគុណភាពខ្យល់នៅក្នុងទីតាំងរបស់ខ្លួនឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានតម្រូវឱ្យ សិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល អនុវត្តវិធានការច្បាប់ដូចខាងក្រោមៈ

1-ត្រូវបញ្ឈប់សកម្មភាពការដុតរំលាយ សំបកកំប៉ុង ជាបន្ទាន់ ករណីមានបញ្ហារអាក់រអួល ឬខូចប្រព័ន្ធបឺតនិងសម្អាតផ្សែង ដែលមិនអាចដំណើរការសម្អាតផ្សែង។
2-ត្រូវរងពិន័យអន្តរការណ៍ លើករណីល្មើសនឹងមាត្រា៣១២ ៣១៣ ៣១៧ ៣២២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
3-ហាមដាច់ខាត ការយកសំណល់ផេះពីឡដុត ទៅចាក់ចោលនៅទីវាល ឬក្នុងស្រះទឹក ទោះក្នុងរូបភាពបែបណាក៏ដោយ គឺត្រូវធ្វើការប្រមូលសំណល់ផេះទាំងនោះ មកទុកដាក់ក្នុងរោងត្រឹមត្រូវ រួចត្រូវប្រគល់ឱ្យក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាត ដឹកជញ្ជូនទៅទុកដាក់នៅទីលានចាក់សំណល់។
4-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ។

សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យករណីប្តឹងតវ៉ា អំពីរបញ្ហាបង្កផលប៉ះពាល់ ដោយក្លិនមិនល្អ នៅទីតាំងសិប្បកម្មអាលុយមីញ៉ូម ស្មែលធើរ (ខេមបូឌា) ស្សិត នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

ក្រុមការងារបានរកឃើញករណី ចំណុចខ្វះខាត និងបញ្ហាដែលបានកើតឡើង ក្នុងនោះអគារផលិតកម្មឃើញដំណើរការឡដុតតែ០១គ្រឿងប៉ុណ្ណោះ ក្នុងចំណោមឡដុតទាំងអស់ចំនួន ០៤គ្រឿង ហើយមានផ្សែងហុយពាសពេញក្នុងអគារ និងមានក្លិនឈ្ងៀម (ក្លិនអាក្រក់) ទៀតផង។

បញ្ហានេះ ដោយសារប្រព័ន្ធបឺតសម្អាតផ្សែងពីឡ និងប្រព័ន្ធម៉ូទ័របាញ់សាចទឹកដើម្បីឱ្យផ្សែងឆ្លងកាត់ ពុំដំណើរការ ជាហេតុបង្កឱ្យផ្សែងនិងក្លិនឈ្ងៀម ដែលកើតចេញពីចំហេះនៃការរំលាយសំបកកំប៉ុងនោះ ហុយពាសពេញក្នុងអគារ ហើយបានបន្តសាយភាយចេញទៅក្រៅអគារ។

ដោយឡែក សិប្បកម្មមានការគ្រប់គ្រងសំណល់ផេះចេញពីឡដុតពុំបានត្រឹមត្រូវទេ ដោយសិប្បកម្ម បានយកសំណល់ផេះ ទៅចាក់ចោលនៅមាត់ច្រាំង នៃស្រះស្តុកទឹករបស់ខ្លួន (ចេញពីប្រព័ន្ធអាងច្រោះសម្អាតផ្សែង) ដែល ស្ថិតនៅខាងក្រោយទីតាំងអគារផលិតកម្ម៕

អត្ថបទដែលជាប់ទាក់ទង