**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

អ្នកនាំពាក្យក្រសួងការពារជាតិ៖នៅល្ងាចម្សិលមិញ បន្លាលួសដែលថៃបានដាក់ត្រូវបានរុះរើ ហើយគ្រឿងចក្រដែលថៃប្រើប្រាស់ដើម្បីឈូសឆាយ ក៏បានផ្អាកសកម្មភាព

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ស្ថានភាពនៅតំបន់អានសេះនៅពេលនេះ មានសភាពស្ងប់ស្ងាត់ ដោយនៅល្ងាចថ្ងៃទី០៥ ខែសីហា ម្សិលមិញនេះ កងកម្លាំងកម្ពុជា បានរុះរើបន្លាលួសដែលថៃបានដាក់នៅតំបន់នេះរួចរាល់ហើយ ហើយគ្រឿងចក្រដែលថៃប្រើប្រាស់ដើម្បីឈូសឆាយចម្ងាយ ១៥ម៉ែត្រពីកម្ពុជាដើម្បីដាក់លូនិងកង់ឡានចូលក្នុងលេណដ្ឋាន ក៏បានផ្អាកសកម្មភាពផងដែរ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទកាសែតរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីស្ថានភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីម៉ោង១២យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា តាមបណ្តោយព្រំដែនកម្ពុជាថៃ នៅពេលនេះមានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធនោះទេ ហើយនៅតំបន់អានសេះ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ក៏មានសភាពការណ៍ ស្ងប់ស្ងាត់ដែរ។

សូមបញ្ជាក់ថា នៅតំបន់អានសេះនេះ កាលពីថ្ងៃទី៤ ពេលដែលភាគីទាំងពីរកំពុងអនុវត្តបទឈប់បាញ់ ថៃបានបញ្ជូនកងទ័ពដោយមានអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលមកដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានរាយបន្លាលួស និងបន្តជីកលេណដ្ឋាន ទោះបីជាមានការហាមឃាត់ដោយកងកម្លាំងកម្ពុជានៅឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖«ក្រោយកម្ពុជាបានធ្វើការទំនាក់ទំនងទៅភាគីថៃ ដែលប្រចាំការនៅតំបន់អានសេះ ដោយពិភាក្សា និងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃ នៅវេលាម៉ោង៣៖១៤នាទីរសៀល (ម្សិលមិញ) កងកម្លាំងរបស់យើង បានដឹកនាំកងកម្លាំង ចុះរុះរើលួសបន្លាចេញ រហូតដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៥ ខែសីហាម្សិលមិញ លួសបន្លាត្រូវបានរុះរើ គ្រឿងចក្ររបស់ថៃត្រូវបានផ្អាកធ្វើសកម្មភាព»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ទីតាំងអានសេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន យ៉ាងពិតប្រាកដ។ កងកម្លាំងកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ដោយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងពុះពារយ៉ាងមោះមុត ក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង