សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២មុឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ ដុល្លារអាមេរិក ជាព្រះរាជូបត្តម្ភដ៏ថ្លៃថ្លាដើម្បីចូលរួមចំណែកក្នុងការគាំពារសុខភាពកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ក្រោមការដង្ហែរតាមព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

