ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់គ្រឿងឧបភោគ បរិភោគ ជូនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៣២ ដែលឈរជើងការពារនៅជាប់តាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ នៅរលៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងឱ្យលោកឧត្តមសេនីយ៍ត្រី ជុន លាង ស្នងការរង លោកវរសេនីយ៍ឯក យឿម សុិញ ស្នងការរង នាំយកគ្រឿងឧបភោគ បរិភោគ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូនដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៣២ ដែលឈរជើងការពារនៅជាប់តាមបន្ទាត់ព្រំដែន។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ក៏បានជម្រុញដល់កងកម្លាំងនគរបាលគ្រប់ប៉ុស្តិ៍ដែលឈរជើងនៅជួរមុខតាមព្រំដែនគ្រប់គោលដៅ ត្រូវយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានខ្ពស់៕

