**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សម្តេច ឃួន សុដារី៖ ឆ្លើយតបនឹងស្ថានការណ៍ដ៏គ្រោះថ្នាក់របស់ពិភពលោកចាំបាច់រួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងជំរុញពហុភាគីនិយមបើកចំហ និងបរិយាបន្ន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥នេះ ពីសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅក្នុងប្រទេសស្វីស បានលើកឡើងថា ពិភពលោកកំពុងស្ថិតនៅក្នុងរបត់មួយដ៏សំខាន់ ពោរពេញដោយ ភាពមិនច្បាស់លាស់ ស្មុគស្មាញ និងប្រែប្រួលខ្លាំង ប្រកបដោយគ្រោះថ្នាក់។ មនុស្សជាតិកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំសកលកំពុងស្ថិតក្នុងវិបត្តិ។ ពហុភាគីនិយម និង សណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ខណៈដែលសង្រ្គាម និងការរំលោភច្បាប់អន្តរជាតិនៅតែបន្តកើតមានដោយគ្មានការទប់ស្កាត់។ ស្ត្រី និងកុមារ ជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ឆ្លើយតបនឹងស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ យើងទាំងអស់គ្នាចាំបាច់រួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងជំរុញពហុភាគីនិយមបើកចំហ និងបរិយាបន្ន។ ក្នុងន័យនេះ ការទូតសភាដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការតាក់តែងសណ្តាប់ធ្នាប់ពិភពលោក ដែលមានលក្ខណៈពហុប៉ូល និងបែកខ្ញែក។

សម្តេចបានសង្កត់ធ្ងន់ថា “ក្នុងនាមជារដ្ឋតូចមួយ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន”។

សន្និសីទប្រធានសភាពិភពលោកលើកទី៦ កំពុងប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគណៈប្រតិភូសភា ជាប្រធាន អនុប្រធានសភាប្រមាណជាង ១០០ ប្រទេសចូលរួម។

សុន្ទរកថាប្រកបដោយអត្ថន័យរបស់ សម្តេចប្រធានរដ្ឋសភា ទទួលបានការចាប់អារម្មណ៍ កោតសរសើរយ៉ាងក្រៃលែងពីអ្នកចូលរួម។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សន្និសីទនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានិងគ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក។

សម្តេចបានគូសមានប្រសាសន៍ថា កិច្ចពិភាក្សាលើប្រធានបទស្តីពី “ពិភពលោកស្ថិតក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា”ពិតជាមានសារៈសំខាន់ និងសមស្របទៅនឹងពេលវេលាជាទីបំផុត។

ជាមួយគ្នានេះសម្តេចរដ្ឋសភាធិបតី បានថ្លែងការអបអរសាទរ ចំពោះបទឈប់បាញ់ ដែលបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ចំពោះការសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។

សម្តេចក៏បានថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបានសហការរៀបចំកិច្ចប្រជុំនេះឡើង ដោយមានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្តមួយចំនួន មានសាធារណរដ្ឋប្រជាមានិតចិន ជាដើម។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា “យើងសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តភក្តិអន្តរជាតិទាំងអស់ ដែលបានគាំទ្រដល់បទឈប់បាញ់នេះ ដែលបានជួយសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនទំាងពីរប្រទេសទាំងពីរ”។

សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ប្រទេសជាមិត្តភក្តិ និងដៃគូអន្តរជាតិទាំងអស់ ជួយតាមដានដោយយកចិត្តទុកដាក់ ចំពោះការអនុវត្តបទឈប់បាញ់នេះ ដើម្បីធានាឱ្យបានថា ភាគីទាំងសងខាង គោរពកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុងធានាសុខសន្តិភាពជាយូរអង្វែងតទៅ។

សូមជម្រាបថាក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦នេះ បណ្តាថ្នាក់ដឹកនាំសភានិងថ្នាក់ដឹកនាំអង្គការស្ថាប័នអន្តរសភា ជាច្រើនបានអបអរសាទរចំពោះបទឈប់បាញ់កម្ពុជានិងថៃ នៅក្នុងនោះមាន ឯកឧត្តម ម៉ាទីន ជុងហ្គុង(Martin Chungong ) អគ្គលេខាធិការនៃសហភាពអន្តរសភា IPU ផងដែរ។ ឯកឧត្តម បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះបទបឈប់បាញ់ និងបានអំពាវនាដល់អង្គសន្និសីទគាំទ្រ និងតាមដានចំពោះការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង