មេបញ្ជាការភូមិភាគ៤កម្ពុជា និងមេបញ្ជាការភូមិភាគទី២ថៃ ឯកភាពគ្នាលើ៣ចំណុច

ឧត្តរមានជ័យ៖ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ។
ជាលទ្ធផលភាគីទាំង២បានឯកភាពគ្នាដូចខាងក្រោម៖
ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង
ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា
ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់៕
