**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

កាសែតជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងប្រកាសលាលែងចេញពីតំណែង នៅមុនដំណាច់ខែសីហាខាងមុខ

តូក្យូ៖ កាសែតជប៉ុន Mainichi បានរាយការណ៍នៅថ្ងៃពុធ ទី២៣ ខែកក្កដាថានាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងប្រកាសលាលែងចេញពីតំណែង នៅមុនដំណាច់ខែសីហាខាងមុខ។

បើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ishiba កំពុងប្រឈមមុខនឹងការជំទាស់កាន់តែខ្លាំងឡើង នៅក្នុងជួរផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក បន្ទាប់ពីរូបលោកប្ដេជ្ញាបន្តកាន់ តំណែងជានាយករដ្ឋមន្ត្រី បើទោះក្រុមចម្រុះកាន់អំណាចរបស់ទទួលបរាជ័យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យសប្ដាហ៍ក៏ដោយ។ ដោយឡែក កាសែតជប៉ុន មួយផ្សេងទៀតគឺ Yomiuri ក៏បានរាយការណ៍ដែរថាលោក Ishiba បានប្រាប់មនុស្សជំនិតរបស់លោកកាលពីល្ងាចថ្ងៃអង្គារម្សិលមិញថាលោកនឹងពន្យល់ថាតើលោកនឹងទទួល ខុសត្រូវលើបរាជ័យរបស់បក្សក្នុងការបោះឆ្នោតសភាជាន់ខ្ពស់យ៉ាងដូចម្ដេច នៅពេលមានដំណោះស្រាយមួយត្រូវបានឈានដល់ក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់អាស៊ី) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយជាមួយជប៉ុន ដែលលោកអះអាងថាជប៉ុននឹងវិនិយោគ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងបង់ពន្ធគយបដិការ១៥ភាគរយ។

បន្ទាប់ពីការបង្ហោះ របស់លោក ត្រាំ លោក Ishiba បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបដោយផ្ទាល់ ឬពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ។ «ខ្ញុំមិនទាន់អាចនិយាយអ្វីទេ រហូតទាល់តែខ្ញុំពិនិត្យលម្អិតលើលទ្ធផលនៃកិច្ចព្រមព្រៀងជាមុនសិន»។ នេះជាការគូសបញ្ជាក់របស់លោក Ishiba នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរថាតើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន អាចនឹងជះឥទ្ធិពលយ៉ាងដូចម្ដេចលើការសម្រេចចិត្តថាតើត្រូវលាលែងចេញពីតំណែង ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា នៅក្នុងការពន្យល់ថាពីការសម្រេចចិត្តបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី លោក Ishiba បានសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីបញ្ចៀសការបង្កើតចន្លោះប្រហោងទំនេរ ផ្នែកនយោបាយ ខណៈជប៉ុនប្រឈមនឹងបញ្ហាប្រឈមជាច្រើន ក្នុងនោះរួមមានកិច្ចចរចាពាណិជ្ជកម្មដ៏ពិបាកជាមួយសហរដ្ឋអាមេរិកដែលអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរសេដ្ឋកិច្ច ជប៉ុនដែលពឹងផ្អែកលើការនាំចេញ៕

អត្ថបទដែលជាប់ទាក់ទង