ទំនាស់រវាងយុវជន២ក្រុម នៅក្រុងបាត់ដំបងដោយប្រេីប្រាស់មធ្យោបាយដុំថ្មគប់គ្នាទៅវិញទៅមកត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វេីការស្រាវ ជ្រាវ និងឃាត់ខ្លួនយុវ ជនចំនួន០២ក្រុម ដែលធ្វេីសកម្មភាពហិង្សាដាក់គ្នាទៅ វិញទៅមកដោយប្រើដុំថ្ម និងមួកសុវត្ថិភាព នៅចំណុចក្រុមទី២១ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលនិងបាត់បង់សណ្តាប់ធ្នាប់សង្គម ។
សម្ភារៈដកហូត៖-ដុំថ្ម(បែកជាបំណែក) ចំនួន០៦ដុំ -ដុំឥដ្ឋ(បែកជាបំណែក) ចំនួន០៤ដុំ-មួកសុវត្តិភាព ចំនួន០១។
បច្ចុប្បន្ននគរបាលក្រុងកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

