**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

យុទ្ធនាការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនបរទេស ១០២នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៩៩នាក់ និងជនជាតិចិនចំនួន៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់តាំងពីទទួលបានបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី «យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)» ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពី ឯកឧត្តម ខូយ រីដា ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន និងសង្គ្រោះជនបរទេស សរុបចំនួន១០២នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន៩៩នាក់ និងជនជាតិចិនចំនួន៣នាក់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ឯកឧត្ដម ខូយ រីដា បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បាននឹងកំពុងអនុវត្តន៍នូវបទបញ្ជា ០១បប នេះ យ៉ាងម៉ឺងម៉ាត និងប្តេជ្ញាធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មិនឲ្យមានក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។

ឯកឧត្ដម អភិបាលខេត្ត បានលើកទឹកចិត្តកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដោយយល់ឃើញពីភាពស្មុគស្មាញ និងការគំរាមកំហែង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បច្ចេកវិទ្យាដែលតែងតែផ្លាស់ប្តូរទម្រង់ថ្មីៗ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែអនុវត្ត នូវចំណុចគន្លឹះមួយចំនួន រួមមាន៖ សមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន ត្រូវតែបន្តចុះអប់រំ និងផ្សព្វផ្សាយព័ត៌មាននេះ ដល់ប្រជាពលរដ្ឋអំពីទម្រង់ថ្មីៗ នៃការឆបោក ដូចជាការឆបោកតាមរយៈការងារតាមប្រព័ន្ធអនឡាញ ការវិនិយោគក្លែងក្លាយ ល្បែងស៊ីសងអនឡាញ និងការបោកបញ្ឆោត តាមរយៈការបន្លំធ្វើជាសមត្ថកិច្ច ឬស្ថាប័នរដ្ឋជាដើម។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យបង្កើនកិច្ចសហការជិតស្និទ្ធ រវាងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចែករំលែកនូវ ព័ត៌មាន ស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានបញ្ជាក់ថា រាល់ករណីឆបោក ដែលរកឃើញ ត្រូវតែចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងជាការព្រមានដល់អ្នកផ្សេងទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង