**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកម្ពុជាខេត្តកំពង់ធំ មន្ទីរ/អង្គភាព សប្បុរសជននានា បានប្រគល់ថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ដោយយោងតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ (រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មាន សុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ)។

ឯកឧត្តម ប្រធានគណៈកម្មាធិការកម្ពុជាខេត្តកំពង់ធំ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមអំពាវនាវ ចំពោះ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារជូនសាខាកាកបាទក្រហមខេត្តកំពង់ធំ ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែកដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកម្ពុជាខេត្តកំពង់ធំ សូមសប្បុរសជនគ្រប់មជ្ឈដ្ឋាន បរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តាមរយៈក្រុមប្រចាំការ ទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

សូមបញ្ជាក់ផងដែរថាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានទទួលថវិកាពីមន្ទីរ/អង្គភាព និងសប្បុរសជននានារួមមាន÷ ក្រុមប្រឹក្សាខេត្ត កងរាជអាវុធហត្ថ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរពាណិជ្ជកម្ម មន្ទីរបរិស្ថាន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរព័ត៌មាន ក្រុមហាត់ប្រាណមិត្តភាព ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ធំ លោក សួង បូរ៉ា និងលោកស្រី ឆាង សុវណ្ណា (អរុណរៈ) លោក ឌី សេង ផ្ទះសំណាក់ សេង ឆេងហ៊ាន់ និងសហគ្រាស រ៉ាស័ង អេឡិកទ្រិក ផៅវ័រ ស្រុកបារាយណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង