**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ជោគវាសនារួមកម្ពុជា-ចិន ពួតដៃគ្នាឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ

ទំនាក់ទំនងកម្ពុជា-ចិន កើតមានមកជាង១៣សតវត្សរួចមកហើយ និងមានទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលនឹងមានអាយុកាល ៦៧ ឆ្នាំហើយបើគិតត្រឹមពេលនេះ។ ទំនាក់ទំនងកម្ពុជាចិននេះ បានបន្តវឌ្ឍនភាពរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈការផ្លាស់ប្តូរគ្រប់កម្រិត និង ជាប្រចាំ រួមទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និង ប្រជាជន។ ប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការនយោបាយនិងយោធា។ នៅឆ្នាំ២០០៦ប្រទេសយើងទាំងពីរបានបង្កើតមានកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ និង ឈានការបង្កើតឱ្យទៅជាកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ។ លើសពីនេះទៀត ប្រទេសយើងទាំងពីរក៏បានចុះហត្ថលេខាលើផែការសកម្មភាព ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដោយធ្វើកិច្ចសហការលើវិស័យចំនួន ៥ គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច ទំនាក់ទំនងប្រជាជននិងប្រជាជន និង កិច្ចសហប្រតិបត្តិការពហុភាគីនិយម ។ ជាមួយគ្នានេះដែរ កម្ពុជាក៏ចូលរួមយ៉ាងពេញទំហឹងជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដើម្បីបង្កើតឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងឆ្នាំ២០២៥នេះ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែមានភាពរឹងមាំបន្ថែមទៀត បន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជិនភីង មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន វិស័យសេដ្ឋកិច្ច សង្គម និង វប្បធម៌ ។ ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងយូរអង្វែងនិងជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្ត ជាពិសេសលើវិស័យការបរទេស និង ការពារជាតិ។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និង សន្តិសុខ ភាគីទាំងពីរបានឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការវវាងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់គ្រប់កម្រិត និង បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហ្វឺន និង សមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ និង ការជួយសង្គ្រោះមហន្តរាយ និង ការកែលម្អផ្នែកសេវាវេជ្ជសាស្រ្តនិងភស្តុភារកម្ម។
ចំពោះសន្តិសុខមនុស្សជាតិ ភាគីទាំងពីរបានទទួលស្គាល់ការគំរាមកំហែងជាសកលដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ពង្រឹងការការពារបរិស្ថាន ជំរុញកិច្ចសហការថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និង ថាមពលខ្យល់។
ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្ម និង វិនិយោគ ភាគីទាំងពីរបានឯកភាពគ្នា កសាងច្រវាក់ផ្គត់ផ្គង់ និង ឧស្សាហកម្មប្រកបដោយសុវត្ថិភាព និង ស្ថិរភាព។ លើសពីនេះទៀត ភាគីទាំងពីរក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មស្តង់ដារខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូនបណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និង ភស្តុភារកម្ម។

ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងសកល ដែលជាការចាប់អារម្មណ៍និងកង្វល់រួម ហើយខិតខំពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគី និង ដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និង វិបុលភាពពិភពលោក ជាពិសេសការគាំទ្រដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសាកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងការកសាងសហគមន៍ជោគវាសនារួមនៃសន្តិភាព និង វិបុលភាព ក្នុងបណ្តាប្រទេសអាស៊ាន-ចិន និង ក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។

ចំពោះការផ្លាស់ប្តូរប្រជាជននិងប្រជាជន និង វប្បធម៌ ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍ និង ពង្រឹកកិច្ចសហប្រតិបត្តិការដើម្បីបង្កើតការងារ និង លើកកម្ពស់សហគ្រិនភាព។ ភាគីទាំងពីរក៏បានយកឆ្នាំ២០២៥ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន អភិវឌ្ឍវិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និង ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍។
ប្រទេសចិនជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសាកលរបស់ចិនយកចិត្តទុកដាក់ចំពោះតម្រូវការអភិវឌ្ឍន៍នៃបណ្តាប្រទេសសកលខាងត្បូង ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង ការអភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថល ដែលសមស្របនឹងគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ កម្ពុជានិងចិនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជាជាមួយគំនិតផ្តួចផ្តើមរបស់ប្រទេសចិន និងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចូលកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង