ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរចំពោះអត្តពលិកក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយចំនួន ៦២គ្រឿង ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោក

ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានផ្ញេីសារលិខិតអបអរសាទរ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលជាអត្តពលិកក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយចំនួន ៦២គ្រឿង (មាស២២គ្រឿង ប្រាក់២២គ្រឿង និងសំរឹទ្ធ១៨គ្រឿង) ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោក លើកទី២១ (The 21st World Police and Fire Games ) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥៕

