កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មធិការជាតិជំរុញការអនុវត្ដវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)

ភ្នំពេញ៖ថ្ងៃចន្ទ ៤ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមចាន់សុធារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋានគ.ជ.អ.ប. កិច្ចប្រជុំនេះពិភាក្សាលើរបៀបវារៈចំនួន០៤ ៖
-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃអគ្គលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្ដិ
-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ អង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គការនិតិប្រតិបត្ដិ
-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតគណ:កម្មាធិការលើកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនិតិប្រតិបត្ដិ
-ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងលើកកម្ពស់ជំរឿនមន្រ្តី ជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណ: អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គការនិតិប្រតិបត្ដិ។

