**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

វេទិកា Nishan កម្លាំងចលករអរិយធម៌សកល

ដោយផ្តើមពីឆ្នាំ២០១០មក វេទិកា Nishan ដែលជាវេទិកាអន្តរជាតិដ៏សំខាន់មួយផ្តោតលើការសន្ទនាអរិយធម៌អន្តរជាតិ ដើម្បីលើកស្ទួយភាពយោគយល់នៃអរិយធម៌របស់មនុស្សជាតិនៅលើពិភពលោក។ ពីទីក្រុងQufu ខេត្តសានដុង វេទិកា Nishan បានរំលេចយ៉ាងច្បាស់ពីទស្សនវិជ្ជាសន្តិភាពនិយមរបស់ខុងជឺដែលបានទទួលបន្ត និងពន្លាតនៅទូទាំងពិភពលោក។ តាមរយៈខ្លឹមសារជាសារវន្តនៃវេទិកានេះ ទស្សនវិជ្ជាខុងជឺដែលជាទស្សនវិជ្ជាជំរុញពិភពលោករស់នៅក្នុងសន្តិភាពនិយម និងពហុភាគីនិយមដែលឧទ្ទិសដល់ការលើកកម្ពស់ភាពរុងរឿងនៃសង្គមមនុស្ស ស្របតាមគោលបំណងរួមស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ដូចយើងដឹងស្រាប់ហើយថា Nishan គឺជាទីកន្លែងកំណើតរបស់ ខុងជឺ ដែលជាទស្សនវិទូចិនដ៏អស្ចារ្យ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជាតិដើម្បីសិក្សាឈ្វេងយល់ និងការរៀនសូត្រពីគ្នាទៅវិញទៅមកនៃអរិយធម៌ ហើយជាការចាក់បញ្ចូលនូវធាតុចូលកាន់តែសកម្មដល់គំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាចក្ខុវិស័យរួមសម្រាប់ការកសាងអនាគតនៃកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នារបស់មនុស្សជាតិ។ បន្ថែមពីលើនេះ វេទិកា Nishan បាននិងកំពុងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់មនុស្សជាតិចំពោះភាពបើកចំហ បរិយាប័ន្ន និងភាពចម្រុះនៃវប្បធម៌ ហើយលើកទឹកចិត្តយើងឱ្យចាត់ទុកភាពខុសគ្នានៃអរិយធម៌មិនមែនជាឧបសគ្គនោះទេ ផ្ទុយទៅវិញវាជាប្រភពនៃកម្លាំងសាមគ្គីភាព ។ ក្នុងការបន្ស៊ីជាមួយខ្លឹមសារនេះ វិទ្យាស្ថានខុងជឺ និងសមាគមខុងជឺអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ដែលបានរួមចំណែកធ្វើឱ្យចំណងមិត្តភាពរវាងចិន និងបរទេសកាន់តែមានភាពស៊ីជម្រៅ ជាក់ស្តែង ខុងជឺបានទូន្មានថា «ពិភពលោកសុខសាន្តត្រាណ» ជាគោលដៅឧត្តមគតិមួយរបស់វប្បធម៌គំនិតប្រពៃណីចិន ហើយដែលត្រូវយកទៅចែករំលែក និងបញ្ជ្រាបចូលទៅក្នុងស្មារតីរបស់មនុស្សជាតិ។

ដោយជំរុញល្បឿននៃកិច្ចកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ គិតដល់ឆ្នាំ២០២៥ វេទិកា Nishan បានប្រារព្ធចំនួន១១លើក ហើយឆ្នាំនេះបានរៀបចំក្រោមប្រធានបទ «ចែករំលែកអរិយធម៌ល្អផូរផង់ជាមួយគ្នា – ទំនាក់ទំនងរវាងអរិយធម៌និងទំនើបកម្មពិភពលោក» បានក្លាយជាវេទិកាវិទ្យាសាស្រ្តដោយបានស្រូបទាញអ្នកនយោបាយ អ្នកការទូត ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមសង្គមស៊ីវិល ជាពិសេសក្រុមអ្នកជំនាញខាងបេតិកភណ្ឌមនុស្សជាតិមកពីUNESCO និងបណ្តាប្រទេសជាច្រើន ផ្តល់នូវទស្សនាទាន និងចក្ខុវិស័យរួមគ្នាក្នុងវិស័យការទូតវប្បធម៌ដោយផ្តោតលើការអភិវឌ្ឍនិងការតភ្ជាប់ជាសកល ការធ្វើសមាហរណកម្មវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។ តាមរយៈវេទិកានេះ អ្នកជំនាញ អ្នកឯកទេស អ្នកប្រតិបត្តិលើវិស័យអរិយធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន បានរួមគ្នាចែករំលែកការរៀនសូត្រ ពង្រីកទំហំសន្តិភាព និងបង្ហាញពីតម្លៃនៃការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងអរិយធម៌ផ្សេងៗគ្នា ជាពិសេសលទ្ធផលនៃសមាហរណកម្មនៃអរិយធម៌បូព៌ា និងអរិយធម៌បស្ចិមប្រទេស ដែលនឹងក្រើនរំលឹកដល់ពិភពលោកពីគុណតម្លៃកាន់តែប្រពៃនៃ«គំនិតផ្តួចផ្តើមអរិយធម៌សកល»ដែលតែងបានគូសរំលេចថាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងរួមរស់ដោយផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ជំរុញពិភពលោកឱ្យអភិវឌ្ឍឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាពនិងវិបុលភាព។

ដោយមិនងាករេពីសន្តិភាពនិយម វិបុលភាពនិយម ពហុភាគីនិយម អភិវឌ្ឍនិយម វេទិកា Nishan បានពូនផ្តុំកម្លាំងប្រជាជាតិនានាពីបណ្តាប្រទេសដែលផ្តល់តម្លៃខ្ពស់ដល់ស្មារតីផ្លូវសូត្របុរាណ បង្កើតបានជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ការសិក្សារៀនសូត្រ ការចែករំលែក និងការប្រាស្រ័យទាក់ទងជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលនៃសម្លេងរបស់មនុស្សជាតិដោយផ្តល់សារសំខាន់ជាអាទិភាពដល់ការតភ្ជាប់កាន់តែរឹងមាំរវាងប្រជាជននិងប្រជាជនដើម្បីឱ្យមនុស្សជាតិបានប្រាកដរួមគ្នាថាភាពខុសគ្នានៃវប្បធម៌មិនមែនជាឧបសគ្គនោះទេ ប៉ុន្តែវាគួរជាស្ពានដែលភ្ជាប់ចិត្ត និងភ្ជាប់គំនិត លើសពីព្រំដែនរបស់ប្រទេសនីមួយៗ ស្របពេលដែលសព្វថ្ងៃនេះ ពិភពលោកស្ថិតនៅក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជា ជម្លោះ និងការកើនឡើងនៃភាពមិនអត់ឱន។

ដោយគ្រាន់តែយើងរួមគ្នាទទួលយកគំនិតដែលថាក្នុងពេលតែមួយ យើងទាំងអស់គ្នាជាសិស្សផងនិងជាគ្រូបង្រៀនលើវិស័យអរិយធម៌ នោះវេទិកា Nishan នឹងផ្តល់ឱ្យយើងរួមគ្នាដាំគ្រាប់ពូជនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ហើយវេទិកា Nishan ក៏ជាគ្រាប់ពូជដែលនឹងរីកដុះដាលឆ្លងកាត់ព្រំដែន និងឆ្លងជំនាន់ ហើយយើងនឹងជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នា ដោយរក្សាបាននូវសន្តិសុខរួម ការអភិវឌ្ឍប្រកបដោយចីរភាព ការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ- ឈ្នះ ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដីជាមួយនឹងការអភិវឌ្ឍបៃតង ហើយពិភពលោកនឹងមានភាពរុងរឿង។ ការណ៍នេះ វេទិកា Nishan បានក្លាយជាកម្លាំងចលករដល់មនុស្សជាតិបង្កើនការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជនជាមួយ បង្កើនបរិយាកាសផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាប្រកបដោយភាពចុះសម្រុង និងបង្កើនបណ្តាញសហប្រតិបត្តិការសម្រាប់កិច្ចសន្ទនារវាងអរិយធម៌សកលដ៏ចម្រុះបែប។
ជារួម ដោយទទួលស្គាល់រួមគ្នាថាសុភមង្គលរបស់មនុស្សជាតិត្រូវបានឆ្លើយតបតាមរយៈទស្សនវិជ្ជាចិនដែលបានចេញដំណើរពីទស្សនវិជ្ជាខុងជឺកាលពី២៥០០ឆ្នាំមុន ហើយបានចាក់បញ្ចូលក្នុងប្រាជ្ញាចិនក្នុងរយៈពេល១២ឆ្នាំមកនេះដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនស្តីពីកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ នោះពិភពលោកនឹងផ្តល់គុណតម្លៃដល់វេទិកា Nishan ថាជាគីឡូម៉ែត្រចេញដំណើរក្នុងការលើកស្ទួយការសន្ទនាអន្តរអរិយធម៌ បង្កើនការយោគយល់គ្នារវាងអរិយធម៌នានា និងពន្លាតស្មារតីសន្តិភាពនិយម ដែលជាបំណងប្រាថ្នារួមរបស់មនុស្សជាតិ ហើយវេទិកានេះនឹងផ្តល់នូវមាគ៌ាកាន់តែសុក្រឹតពីដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមនិន្នាការនៃសម័យកាល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង