អជីវករក្រុងប៉ោយប៉ែត ផ្ដល់គ្រឿងឧបភោគបរិភោគដល់អង្គភាពស្នងការដ្ឋាននគរ បាល ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ លោ កឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានន គរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយពី អជីវករក្រុងប៉ោយប៉ែត រួមមាន: លោកស្រី ធីសុខ ងីម លោកស្រី ម៉ាលីន និងលោកស្រី ហ្វីយ៉ាន់ នូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករចំនួន ៣៧៥០គីឡូ (៧៥ការ៉ុង) ទឹកបរិសុទ្ធ ចំនួន ៩០យួរ ទឹកវីតាល់ចំនួន៦០កេស កូកាគូឡា ចំនួន៣កេស និងមីជាតិចំនួន ១១កេសតូច។
លោ កឧត្តមសេនីយ៍ត្រី វង្ស វិត បានថ្លែង អំ ណរ គុ ណ យ៉ាង ជ្រាលជ្រៅ ចំពោះ ទឹក ចិត្ត ដ៏សប្បុរស ដែល បានចូ លរួមធ្វេីការបរិចាកនិងឧបត្ថម្ភ ដល់កងក ម្លាំងនគរ បាលនាឱកាសនេះ សូម លោកស្រី ធីសុខ ងីម លោកស្រី ម៉ាលីន និងលោកស្រី ហ្វីយ៉ាន់ និងក្រុមគ្រួសារ រួមសហការី សូមទទួលបាន សុខភា ព ល្អ បរិបូរណ៍ និងទទួលបានជោគជ័យក្នុងកិច្ចដំណេីរការ ទាំងការងារ និងអាជីវកម្ម ផ្សេងៗ និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

