**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ស្វែងយល់ពីតួរនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ!

ភ្នំពេញ៖ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ស្ថិតក្នុងរចនាសម្ព័ន្ធរបស់ក្រសួងហាផ្ទៃ និងមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើយោងតាមអនុក្រឹត្យលេខ១០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានភារកិច្ចជាច្រើនដូចជា កសាងគម្រោងផែនការសេដ្ឋកិច្ច ហិរញ្ញវត្ថុ កសាងផែនការបែងចែកថវិកា កសាងគម្រោងផែនការផ្គត់ផ្គង់របបឧបត្ថម្ភ សម្ភារប្រើប្រាស់សម្រាប់ជនជាប់ឃុំ គ្រប់គ្រងចំណូល-ចំណាយថវិកាជាតិ ដែលស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ គ្រប់គ្រងរាល់ប្រភពចំណូលរបស់បណ្តាអង្គភាព គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងការដោះដូរ និងការជួល ការលក់នូវរាល់អចលនវត្ថុ ចលនវត្ថុទាំងឡាយរបស់រដ្ឋដែលស្ថិតក្រោមការកាន់កាប់របស់ក្រសួងមហាផ្ទៃ។

តួនាទី និងភារកិច្ចបន្ថែមទៀត រួមមាន ដឹកនាំការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ តាមបែបបទ និងនីតិវិធីហិរញ្ញវត្ថុ សម្របសម្រួល និងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាព នានាចំណុះក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្នុងការប្រមូលថវិកា ចំណូលមិនមែន សារពើពន្ធនានា ធ្វើការផ្សព្វផ្សាយរូបភាព និងសកម្មភាព សមិទ្ធផល ព្រមទាំងស្នាដៃនានារបស់រាជរដ្ឋាភិបាល និងផ្តោតសំខាន់បង្កើនការផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការងារ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ។

អគ្គនាយកដ្ឋាននេះក៏មានភារកិច្ច កសាងផែនការសំណង់អគារមន្ទីរពេទ្យ គិលានដ្ឋាន ផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារវេជ្ជសាស្ត្រសម្រាប់ ពិនិត្យសុខភាព ព្យាបាលជំងឺដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ កសាងផែនការ វិធានការ វិធីសាស្ត្រ ការងារសុខាភិបាលក្នុងការផ្គត់ផ្គង់បំប៉នសុខភាពដល់មន្ត្រីទាំងបី ដែលសម្រាកក្នុងមន្ទីរពេទ្យ គិលានដ្ឋាន ស្រាវជ្រាវ កសាងផែនការកែលម្អ បំពាក់មធ្យោបាយ ឧបករណ៍សម្ភារបច្ចេកទេសវិទ្យាសាស្ត្រទំនើបៗ បម្រើដល់កិច្ចប្រតិបត្តិការការងារសុខាភិបាល កំណត់លក្ខណៈវិនិច្ឆ័យអំពីសុខភាពកាយសម្បទារបស់មន្ត្រីបុគ្គលិក ដើម្បីបំពេញបែបបទឱ្យសម្រាកព្យាបាលសុខភាព ចេញវិញ្ញាបនបត្របញ្ជាក់អំពីសុខភាព កាយសម្បទា និងបំពេញបែបបទបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនានារបស់មន្ត្រីបុគ្គលិកក្រោមឱវាទក្រសួងមហាផ្ទៃ និងទៅក្រៅប្រទេស។

បន្ថែមលើនេះ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ មានតួនាទី កសាងផែនការផ្គត់ផ្គង់ និងបណ្ដុះបណ្ដាលមុខជំនាញគូរប្លង់ សិក្សាគម្រោងផែនការសាងសង់ សំណង់ និងវិស្វកម្ម សិក្សាស្រាវជ្រាវគម្រោងប្លង់និងស្ថាបត្យកម្ម និងគ្រប់គ្រងសម្ភារគ្រឿងចក្រ មធ្យោបាយ ស្រាវជ្រាវស្វែងរកឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ដើម្បីបម្រើឱ្យសំណូមពរ និងកិច្ចការចំពោះមុខ និងយូរអង្វែងដល់កងកម្លាំងនគរបាលជាតិ ទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាដោយយោងតាមគោលការណ៍ដឹកនាំរួម និងកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយបណ្តាប្រទេសនានា គ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលក្រោមឱវាទ ធ្វើការវាយតម្លៃ និងលើកសំណើស្នើសុំ តែងតាំងមុខតំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរសក្ដិ លើកសរសើរ ឬដាក់វិន័យ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ក្រសួង ពិនិត្យនិងសម្រេច។

បន្ថែមពីនេះអគ្គនាយកដ្ឋាន ក៏មានភារកិច្ច កសាងផែនការបណ្តុះបណ្តាលវិក្រឹតការ កសាងធនធានមនុស្ស និងមុខជំនាញវិជ្ជាជីវៈដល់មន្ត្រីទាំងបី ដែលបំពេញភារកិច្ចការងារភស្តុភារ ហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងនៅតាមបណ្តានាយកដ្ឋាន អង្គភាពស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដឹកនាំគ្រប់គ្រងមន្ត្រីជំនាញភស្តុភារ ហិរញ្ញវត្ថុ ទាំងនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងមន្ត្រីបម្រើការងារជំនាញភស្តុភារ និងហិរញ្ញវត្ថុ នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអនុវត្តបានត្រឹមត្រូវ ទៅតាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងមានភារកិច្ចជាច្រើនទៀត ដូចដែលបានកំណត់នៅក្នុងអនុក្រឹត្យលេខ១០៩។

បច្ចុប្បន្ន អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ជាអគ្គនាយក ដោយមានរចនាសម្ព័ន្ធនាយកដ្ឋានចំណុះ ចំនួន៧ រួមមាន ១.នាយកដ្ឋានរដ្ឋបាលសរុប ២.នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ ៣.នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ ៤.នាយកដ្ឋានភស្ដុភារនិងសម្ភារបច្ចេកទេស ៥.នាយកដ្ឋានសុខាភិបាល ៦.នាយកដ្ឋានស្ថាបនានិងវិស្វកម្ម ៧.នាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស ។ ដោយឡែក ចំពោះនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយវិទ្យុនិងទូរទស្សន៍មហាផ្ទៃ (ថ្នាក់ស្មើនាយកដ្ឋាន) ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ២៧៩ ផ្ទេរបញ្ចូលទៅក្នុងរចនាសម្ព័ន្ធ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅដើមនីតិកាលទី៧នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង